បុរសម្នាក់បានបាក់ភ្លៅសន្លប់ស្តូកស្តឹង បន្ទាប់ពីលោតសម្លាប់ខ្លួននៅអាគារជាន់ទី៤

image

imageភ្នំពេញៈ នៅសណ្ឋាគារហ្គោឌិនស្តេឌាម កម្ពស់ជាង១០ជាន់ ត្រូវបានបុរសម្នាក់សម្រេចចិត្តលោតធ្វើអត្តឃាត នៅជាន់ទី៤ បណ្តាលអោយរងរបួសធ្ងន់បាក់ភ្លៅស្តាំ និងបែកមាត់សន្លប់ស្តូកស្តឹង ដោយគេសង្ស័យថា គាត់ជាកម្មករសំណង់ ហើយមិនត្រូវបានថៅកែបើកប្រាក់ខែអោយចំនួន២ខែមកហើយ ទើបតូចចិត្តលោតសម្លាប់ខ្លួនបែបនេះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២៣ខែកុម្ភះ ឆ្នាំ២០១៥ ក្បែរស្តាតចាស់ តាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

នគរបាល​ ប៉ុស្ដិ៍​ស្រះចក បានឱ្យដឹងថា គ្មាន​នរណា​ស្គា​ល់ពី អត្ដ​សញ្ញាណ​របស់​បុរស​នោះទេ​។ បុរស​ជា​អត្តឃាត​ជន​ម្នាក់នេះ មាន​អាយុ​ប្រហែល​ជាង ២០​ឆ្នាំ ។
សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ នៅ​កន្លែងកើតហេតុ ហើយ​ត្រូវ​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែងកើតហេតុ បាន​និយាយថា ជនរងគ្រោះ​ជា​កម្មករ​សំណង់ នៅ​អគារ​ដែល​កំពុង​សាងសង់​មួយ​នេះ ប៉ុន្ដែ​មេការ​នៃ​ការដ្ឋាន​សំណង់​នោះ បាន​បដិសេធថា មិនមែនជា​កម្មករ​នៅ​ទីនោះ​ឡើយ ។
បច្ចុប្បន្នជនរងគ្រោះរូបនេះត្រូវបាននគរបាលប៉ុស្តិ៍ហៅម៉ូតូកង់បីឌុបទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះផងដែរ៕