នៅ​ព្រឹក​ថ្ងៃទី​១៦ គ្រោះថ្នាក់​ចរាចរណ៍​៣​ករណី​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ បណ្តាលអោយ​មនុស្ស ៣​នាក់​ស្លាប់​ ( មាន Video )

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភះ ឆ្នាំ​២០១៥ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣ ករណី ដែល​កើតឡើង​៣​ទីតាំង​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បាន​ឆក់​យក​អាយុជីវិត​មនុស្ស​៣ នាក់ មួយ​រំពេច ។​

ដែល​ហេតុការណ៍​ទី​១​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល គោក បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង គឺ​១​គ្រឿង​ម៉ាក Wave និង​មួយ​គ្រឿង​ទៀត​ម៉ាក​វីវ៉ា​បើកបរ​ក្នុង​ទិស ដៅ​បញ្ច្រាស​ក្នុង​ល្បឿន​លឿន ជ្រុល​ល្បឿន​រេ​ចង្កូត​បុក​គ្នា​ពេញទំហឹង បណ្តាលអោយ​ប្តី​ប្រពន្ធ​២​នាក់ ដែល​ជា​ម្ចាស់​ម៉ូតូ wave ត្រូវ​រងរបួស​ធ្ងន់ ទាំង​២​នាក់​ត្រូវ​បញ្ចូនទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​អកុ សល​បុរស​ជា​ប្តី​ត្រូវបាន​ស្លាប់ បាត់បង់​ជីវិត​ខណៈ​ទៅដល់​មន្ទីរពេទ្យ ដោយសារតែ​ស្ថានភាព​របួស​មាន លក្ខណះ​ធ្ងន់ធ្ងរ​ខ្លាំង (​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៥ និង ៤០​នាទី​ព្រឹក​ថ្ងៃ​ខែ​ដដែល ) ។ សូមបញ្ជាក់​ថា បុរស​ជា​មន្ត្រី​យោធា​ដែល​បាន​ស្លាប់​ក្នុង​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ នេះ​មានឈ្មោះ អ៊ុន គឹម​សួរ អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​លី​ស អាយុ​៥២​ឆ្នាំ ទាំង​២​នាក់​ស្នាក់នៅ​ភូមិ ច្រេះ សង្កាត់​ត្រពាំង​ស្វាយ ខណ្ឌសែនសុខ ។ និង​ករណី​ទី​២​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​០០ នាទី ព្រឹក​ថ្ងៃ​ខែ​ដដែល នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​នឹង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក ដែល​បង្កឡើង​ដោយសារ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ិស RX ៣០០ ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង បើក​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ ២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX-3409 ជិះ​ធ្វើ​ដំណើរ​ដោយ​ប្រពន្ធ​២​នាក់ ខណៈ​ដែល ប្តី​ប្រពន្ធ​ជា​ម្ចាស់​ម៉ូតូ​បាន​បើក​វ៉ា​រ៉ឺម៉ក់​កង់​បី​មួយ​គ្រឿង​ផ្សេងទៀត​ដែល​នៅ​ពី​មុខ​ខ្លួន តែ​សំណាង​អាក្រក់ វ៉ា​មិន​ផុត ត្រូវ​ទាក់​ដៃចង្កូត​ខ្ទាត​ដួល​ទៅ​លើ​ដងផ្លូវ ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ិ​ស​បើក​ក្នុង​ទិសដៅ​បញ្ច្រា​ស កិន​ស្ត្រី​ជា​ប្រពន្ធ​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាមៗ ចំនែក​បុរស​ជា​ប្តី​រងរបួស​ធ្ងន់ធ្ងរ ។ ស្ត្រី ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ យ៉ាន់ សា​រឹត អាយុ​៤៦​ឆ្នាំ និង​បុរស​ជា​ប្តី​ដែល​រង គ្រោះ​មានឈ្មោះ​ម៉ៅ វុទ្ធី អាយុ​៥៣​ឆ្នាំ ( ទាំង​២​នាក់ មាន​មុខរបរ​ជា​សន្តិ​សុខ​ដូចគ្នា )​។ រី​ឯ​ម្ចាស់​រថយន្ត បាន​ព្យាយាម​បើក​រត់​គេចខ្លួន​បាត់​ស្រមោល​សូន្យឈឹង ។ និង​ករណី​ទី​៣​កើតឡើង​កាល ពី​វេលា​ម៉ោង ១០ និង ២០​នាទី​ព្រឹក នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទល់មុខ​នឹង​ប៉ុស្តិ៍​រដ្ឋ​បា​នគរបាល ទួល​សង្កែ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ដែល​បង្កឡើង​ដោយសារ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​សង់​កូរ៉េ​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN-4511 ជិះ​ធ្វើ​ដំណើរ​តាម បណ្តា​យ​ផ្លូវជាតិ​លេខ​៥ ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង ដោយ​បើក​ម៉ូតូ​លយ​ចេញ​មក​ខាងឆ្វេង​ដៃ ក៏​ត្រូវ​រថយន្ត​កូរ៉េ​មួយ​បាំង​កន្លះ​ដឹក​ឥដ្ឋការ៉ូ​មួយគ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ង 3694- ភ បើក​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​យុវជន​ជា​ម្ចាស់​ម៉ូតូ បាក់ករ​ស្លាប់​បាត់បង់​ជីវិត​នៅនឹងកន្លែង​កើត​ហេ​ត​ភ្លាមៗ ។ គួរបញ្ជាក់​ថា ក្នុងករណីនេះ​ជនរងគ្រោះ ដែល​បាន​ស្លាប់​ខាងលើ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​សេង លី​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា ជាងផ្សារដែក បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

ទាំង​៣​ករណីនេះ ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ បាន​ចុះ​អន្តរា​គន៍​ដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង អូស​យក​ទាំង​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាម​ផ្លុវច្បាប់ ៕ លី​ហេង ​

3333

photo 5

photo 4

photo 3(1)

photo 2(1)

photo 1(1)