រថយន្ត​ហាយ​ប្រ៊ីត​បុក​រថយន្តព្រូស​បណ្តា​ល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង ( រូបភាព Video )​

ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ប្រ៊ីត​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​ម៉ាក​ព្រួស​បណ្តាលឲ្យ​រង​ការខូច​ខាត​ទាំងសងខាង​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​រងរបួ​សដល់​មនុស្ស​នោះទេ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​ទាបភ្លឺ ថ្ងៃទី​១៦ ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្លូវ​លេខ​៣១០​កែង​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់បឹក​កេងកង់​ទី​១ ខណ្ឌចំការមន​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ​រថយន្ត​ម៉ាក​ព្រួស ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-8758 ធ្វើដំណើរ​តាម​ណ្តោ​យ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហាយ​ប្រ៊ីត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-9192 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​កើត​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង​បណ្តាលឲ្យ​រង​ការខូច​ខាត​ខាង​ទាំងសងខាង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​ធ្វើ​ការសម្របសម្រួល​គ្នា​ដោយ​ម្ចាស់​រថយន្ត​ហាយ​ប្រ៊ីត​ចេញថ្លៃ​ខូចខាត​ទៅលើ​រថយន្ត​ម៉ាក​ព្រួស​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​ដោយ​មិន​រំ​ខាង​ទៅ​សមត្ថកិច្ច​៕

2