យុវជន​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ឃឿន​សួនច្បារ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ ( រូបភាព Video )

​ភ្នំពេញ យុវជន​ម្នាក់​ស្រវឹងស្រា​ជោគជាំ​បាន​ជិះ​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ដោយ​បួង​ចង្កូត​បត់​ឆ្លងផ្លូវ​មិនទាន់​ក៏​ជ្រុល​បុក​ឃឿន​សួនច្បារ​បណ្តាល​ឲ្យ​បោក​ខ្ទប់​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់ ថ្ងៃទី​១៥ ខែ​កុម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​សួនច្បារ ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​1L-5545 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ទាញ​ចង្កូត​បត់​ឆ្វេង ទៅ​តាម​ផ្លូវ​លេខ​២១៥ ទៅ​ត្បូង​ដោយ​បួង​ចង្កូត​ខ្លាំងពេក​ក៏​ជ្រុល​បុក​និង​សួនច្បារ​បណ្តាល​ឲ្យ​បោក​ខ្ទប់​និង​ឃឿន​រងរបួស​ធ្ងន់​ចំណែក​ម៉ូតូ​រង​ការខូចខាត​ផងដែរ​។​
​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​ទំនាក់ទំនង​ហៅ​ក្រុម​គ្រូ​សារ​មក​ទ​ទូល​ដឹក​តាម​រ៉ឺម៉ក​កង់​បី​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ជុស​ជុល​ដោយ​ខ្លួនឯង​ផងដែរ​៕

9

11