បើក​ម៉ូតូ​បុក​រថយន្ត​របួសធ្ងន់​២​នាក់​ឪពុក​និង​កូន នៅ​ស្រុក​កៀនស្វាយ​

កណ្តាល​៖​យ៉ាងហោចណាស់​ក៏​មាន​ជនរងគ្រោះ​របួសធ្ងន់​០២​នាក់​ឪពុក​និង​កូន​បាន​ជិះ​ម៉ូតូ​បុក​រថយន្ត​ត្រង់​ច​ណុ​ច​នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​១ ចន្លោះ​km30-31 ស្ថិត​ភូមិ​កណ្តាល ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ វេលា​ម៉ោង​19-45​នាទី​យប់​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ម្សិលមិញ​។​

​បើ​តាម​លោក​ព្រុំ​ណា​ង​អធិការរង​ស្រុកៀ​នស្វាយបាន​អោយដឹងថា​ជនរងគ្រោះ​បាន​នាក់​ឪពុក​និង​កូន​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ សេរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AZ44-65 ។ ចំពោះ​ជនរងគ្រោះ​ឪ​ពុ​និង​កូន​មិន​ស្គាល់អ​ត្ត​សញ្ញាណ​ត្រូវបាន​បញ្ជួន​សង្គ្រោះ​មន្ទីរពេទ្យ​។​តាម​ប្រភព​សាក្សី​បាន​ឃើញ​ហេតុ​ការណ៏​បាន​និយាយថា ជនរងគ្រោះ បាន​ធើ្វដំណើរ​ភ្នំពេញ​ទៅ​អ្នក​លឿង​មកដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វ៉ា​រថយន្ត​នៅ​ពី​មុខ​ហើយ​ជ្រុល​ចង្គូត​ទៅ​បុក​រថយន្ត​មួយគ្រឿ​ង​ទៀត​ចំ​ពីមុខ​ពេញទំហឹង​បញ្ជាស់​ទិស​គ្នា​ហើយ​រថយន្ត​ត្រូវ​បាន​គេចខ្លួន​បាត់​ស្រ​ម៉ោល​តែ​ម្តង​

​ចំពោះ​ម៉ូតូ​ត្រូវបាន​សមត្តកិច្ជ​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។ ប៉ក់ សារិទ្ធ


photo 2(7)

photo 3(5)

photo 5(2)

photo 4(3)

photo 1(8)