រថយន្ត​កូរ៉ូឡា​បុក​ម៉ូតូ​បណ្តាលឱ្យ​អ្នកជិះ​រង​របួសស្រាល សង​សំណង់​៣០​ដុល្លារ​បញ្ចប់រឿង​ ( មានវីដេអូ )

​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​បាន​បើករថយន្ត​ចេញ​ពី​ក្នុង​មជ្ឍមណ្ឌល​កោះ​ពេជ្រ ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​អ្នកជិះ​រង​របួសស្រាល ហើយ​រថយន្ត​ព្យាយាម​បើក​រត់​ប្រមាណ​១០០​ម៉ែត្រ​ត្រូវបាន​សមត្ថកិច្ច​ដេញ​ឃាត់​បាន នៅ​ខាងលិច​រង្វង់​មូល​ជួន​ណាត កាលពី​វេលា​ម៉ោង​៩​នឹង​៤០​នាទី​យប់​ថ្ងៃទី​១០ ខែ​កុម្ភះ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​នឹង​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​
​ ​
​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​ទ្រី​ម សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ 1BQ-4703 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​រង្វង់​មូល​ជួន​ណាត ស្រាប់តែ​មាន​បុរស​ជនជាតិ​ចិន​បាន​បើករថយន្ត​កូរ៉ូឡា ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​ភ្នំពេញ 2Y-5008 ចេញពី​មជ្ឍមណ្ឌល​កោះ​ពេជ្រ ទិសដៅ​ពី​កើត​ទៅ​លិច ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​បណ្តាលឱ្យ​អ្នកជិះ​រង​របួសស្រាល ហើយ​រថយន្ត​ព្យាយាម​បើក​រត់​ប្រមាណ​១០០​ម៉ែត្រ​ត្រូវបាន​សមត្ថកិច្ច​ដេញ​ឃាត់​បាន នៅ​ខាងលិច​រង្វង់​មូល​ជួន​ណាត ។
​ ​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍ ធ្វើការ​សម្របសម្រួល​ដល់​ភាគី​ទាំងសងខាង ដោយ​ភាគី​ខាង​រថយន្ត​បាន​យល់ព្រម​សង​នូវ​ថ្លៃ​ខូចខាត​ចំនួន​៣០​ដុល្លារ ចំណែក​ភាគី​ខាង​ម៉ូតូ​ក៏​ព្រម​ទទួល ដើម្បី​បញ្ចប់រឿង ព្រោះ​មិន​ចង់​វែងឆ្ងាយ ៕

Untitled-2

Untitled-3