រថយន្ត២គ្រឿងបុកគ្នាបណ្តាលឲ្យរងកាខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តរថយន្តមួយគ្រឿងជ្រុលបុករថយន្តម៉ាកព្រូសមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ១៥៥ស្ថិតក្នុងសង្កាត់ទួលទំពុងទី១ ខណ្ឌចំការមន។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់​បើក​​រថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ស គ្នានពាក់ស្លាកលេក​ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១​៥៥ក្នុងទិសដៅពីកើតជើងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករថយន្តម៉ាកព្រសមួយគ្រឿងពេញទំហឹងចំពីក្រោយបណ្តាលឲ្យរងរការខាចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាសវែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅអិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕