ផ្ទុះកំប៉ុងហ្គាស់ឆេះផ្ទះប្រជាពលរដ្ឋតែណាងល្អត្រូវបាន​នាក់ជិតខាងអន្តរាគមន៍ទាន់ពេលវេលា

ភ្នំពេញ៖អគ្គីភ័យមួយបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងតែសំណាងល្អមិនបង្កឲ្យរាលដាល់ដ៏ផ្ទះនាក់ជិតខាងដោយសារតែមានការអន្តរាគមន៍ពី ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកបំពលពន្លត់អគ្គីភ័យមកបាញ់ពន្លត់ទាន់ពេលវេលា។

ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៥០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំលេងផ្ទុះ​កំប៉ុង​ហ្គាស​ចេញពី​ក្នុងផ្ទះដោយគ្នា​មនុស្សនៅខាងក្នុងហើយបា​នចេញជាអណ្តាតភ្លើងឆេះយ៉ាងស​ន្ទោស​ន្ទៅ ភ្លា​​មនោះក៏បានភ្ញាក់ផ្អើលដលប្រជាពលរដ្ឋ​ដែលនៅក្បែងបាននាំគ្នា​យកបំពង់ពន្ល​តអគ្គីភ័យនិ​ង​នាក់ខ្លះយកទឹកមកជួយបាញ់ពន្លត់ទើបអគ្គីភ័យបានរលត់ទៅវិញដោយមិនរាលដាលដល់ផ្ទះនាក់ជិតខាងនិងមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុតែអគ្គីភ័យបានរលត់ទៅវិញបាត់ទៅហើយ។សមត្ថកិច្ចបានបញ្ជាក់ថា​ហេតុការគ្រោះអគ្គីភ័យខាងលើនេះបានឆាប់ឆេះទ្រព្យសម្បត្តិ​នៅខាងក្នុងផ្ទះអស់បន្តិចបន្ទួចតែប៉ុណ្ណោះដោយសារតែមានការអន្តរាគមន៍ពីប្រជាលពលរដ្ឋដែលនៅក្បែរ។សមត្ថកិច្ចបានបន្តថា​មូលហេតុនៃការឆេះខាងលើនេះបណ្តាល​មកពីម្ចាស់ផ្ទះបើកហ្គាស​នៅចំអិនហានៅខាងក្នុងហើយបាន​ចេញមកក្រៅដោយទុកចោលទើបបង្កឲ្យផ្ទុះឆេះបែបនេះ៕