គ្រាន់​តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​ដេញ​វាយ​គ្នា​ផ្អើល​អ្នកដំណើរ​តាម​ផ្លូវ​សាធារណៈ​ ( រូបភាពវីដេអូ )

ភ្នំពេញ​៖ ក្មេង​ទំនើង​ម្នាក់​ដែល​អាង​ខ្លួន​ជា​កម្លាំង​សមត្ថកិច្ច​រួម​ជាមួយនឹង​បក្សពួក​២​នាក់​ទៀត បាន​នាំគ្នា​ដេញ​វាយ យុវជន​ម្នាក់ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​តាម​ដងផ្លូវ​សាធារណៈ គ្រាន់​តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ប៉ះ​ជាមួយ​ម៉ូតូ​បន្តិចបន្តួច មិន​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់​ថ្ងៃទី​៨ ខែ​កុម្ភះ ឆ្នាំ​២០១២៥ តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធា​រស កែង​នឹង​ផ្លូវ​២៦៨ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ក្មេង​ទំនើង​ដែល​ជា​ជន​បង្ក បាន​ជិះ​ម៉ូតូ​ស្កុប​ពី​ព​ណ៍ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​2 1-8889 ដំណើរ​តាម​ផ្លូវ​លេខ​២៦៨ ទិសដៅ​ពី​កើត​ទៅ​លិច ខណះមក​ដល់​ចំណុច​កែង​នឹង​ផ្លូវ​ព្រះ​សុធារស ស្រាប់តែ​មាន​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ទ្រី​ម​សេ​១២៥​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CM-9111 ទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​ឆ្លងកាត់​ផ្លូវ​ទទឹង​ដែល​កំពុងតែ​មាន​ការកកស្ទះ និង​កំពុង​តែ​រវល់​និយាយ​ទូរស័ព្ទ​ផង​នោះ ក៏​បាន​ប៉ះ​ជាមួយនឹង​ម៉ូតូ​ស្កុប​ពី​ផ្នែក​កង​មុខ​បន្តិចបន្តួច​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ក្មេង​ទំនើង​ខាងលើ​បាន​វាយ​មកលើ​យុវជន​ម្នាក់​នោះ រួមជាមួយ​នឹង​បក្សពួក​២​នាក់​ផ្សេង​ទៀត បាន​នាំគ្នា​ដេញ​វាយ​យុវជន​ខាងលើ ពេញ​តាម​ដងផ្លូវ​សាធារណៈ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​ចោមរោម​មើល​យ៉ាងច្រើន​កុះករ ។ ភ្លាមៗ​នោះ​ក៏​មាន​ការ អន្តរាគមន៍​ពី​សំណាក់​អ្នកដំណើរ ទំរាំ​តែ​សមត្ថកិច្ច​មាន​មកដល់​កន្លែងកើតហេតុ ។ មិនតែប៉ុណ្ណោះ​ក្មេង​ទំនើង​ខាង លើ​បាន​ស្រែក​ក្តែងៗ​ថា​ខ្លួន​ជា​កំលាំង​មាន​សមត្ថកិច្ច និង​បាន​បញ្ចេញ​ចរិក​ឬក​ពា​ច្រងេងច្រងាង​ហាកដូចជា​មិន កោតខ្លាច​សមត្ថកិច្ច​ដែល​ចុះ​ទៅ​អន្តរាគមន៍​នោះទេ ។
​ ​
ខណះពេល​នោះ​ដែរ​គេ​បាន​ឃើញ​ក្រុមគ្រួសារ​របស់​ជន​បង្ក បាន​មកដល់​កន្លែងកើតហេតុ ដោយ​ដឹង​ពី​កំហុស​កូនប្រុស​ខ្លួន ក៏​សុខចិត្ត​សង​នូវ​ថ្លៃ​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ ចំណែក​ភាគី​ម្ចាង​ទៀត​យក​ព្រម​ទទួលយក ព្រោះ​មិន​ចង់​មាន​រឿង​វែងឆ្ងាយ​ជា​បន្ត​ទៀត ៕