អគ្គីភ័យ​កំពុង​ឆាបឆេះ​សំណង់​អាគារ​ខុន​ដូ​នៅ​សង្កាត់​ជ្រោយចង្វា បាន​រលត់​ហើយ ( មាន​វីដេអូ )

​ភ្នំពេញ ៖ សំណង់​អាគារ​ខុន​ដូរ ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នៅក្បែរ វិទ្យាស្ថាន  Notorn ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា នោះ​បាន​រលត់​បាត់​ទៅ​វិញ​ហើយ នៅវេលា​ម៉ោង​ប្រមាណ​២​និង ២០​នាទី​ថ្ងៃ​ទី​០៨ ខែ​កុម្ភះ ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី សំណង់​អាគារ​នេះ​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​កាលពី​វេលា​ម៉ោង​ប្រមាណ ១ និង ៣០​នាទី​ថ្ងៃ​ខែ​ដដែល បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្គីភ័យ​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

ទាក់ទឹន​នឹង​អគ្គីភ័យ​នេះ ដែរ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​ផ្តើម​មកពី ការ​បោះចោល​កន្ទុយបារី​មិន​ប្រយ័ត្នប្រយែង​ទើប​បណ្តាលអោយ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​តែម្តង ។​

ប្រភព​ព័ត៌មាន​ពី​កម្មករ​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូរ បានអោយដឹងថា នៅ​មុនពេល​មាន​ហេតុការណ៍​នេះ​កើតឡើង គឺ​ក្រុមកម្មករ​បាន​នាំគ្នា​ទៅ​ហូប​បាយ​អស់ហើយ ខណៈ​មក​ដល់​វេលា​កើតហេតុ​ក៏​បាន​នាំគ្នា​ដើរ​ត្រឡប់មកវិញ ស្រាប់តែ​ប្រទះឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែ​ម្តង​ទៅ ។

ក្នុង​ហេតុការណ៍​នេះដែរ រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​១២​គ្រឿង បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​ធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន ៣​គ្រឿង​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ៕  លី​ហេង

photo 2(9) photo 1(9) photo 2(8) photo 3(6)