រថយន្តលាយសីុម៉ង BHL បើកបុកម៉ូតូ កិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម៌នៅផ្លូវជាតិលេខ ៧

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅនឹងកន្លែង កើតហេតុ ខណះដែលរូបគាត់ ជិះម៉ូតូ មួយគ្រឿង ម៉ាក សេ ១២៥ ពណ៌ ខ្មៅ ហើយត្រូវ រថយន្តក្រឡុក សីុម៉ង មួយបើកបរ ទិសបញ្ច្រាសគ្នា ជ្រុលបុក ពេញទំហឹង ហើយបន្តបើករត់នឹងកិនចំបុរសអ្នក ជិះម៉ូតូខ្ចេចខ្លួន ស្លាប់ភ្លាមៗ នៅនឹងកន្លែង យ៉ាងសាហាវតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះ ស្ថិតនៅ ផ្លូវជាតិលេខ ៧ ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ១១ នឹង ៣០ នាទី ព្រឹកថ្ងៃទី ០៦ ខែកុម្ភះឆ្នាំ ២០១៥ ៕

 

image image