សមត្ថកិច្ចខណ្ឌ៧មករា បញ្ចូនខ្លួនមុខសញ្ញា ឆក់និង ប្លន់ជាមន្ត្រីនគរបាលមកកាន់តុលាការ ( មានវីឌីអូរ )

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មក រា បានបញ្ចូនខ្លួនជនសង្ស័យម្នាក់ ដែលជាមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ ជាប់ពាក់ព័ន្ធទៅនឹងករណី
ឆក់ប្លន់យ៉ាងសកម្ម មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតីវិធីច្បាប់ ។

នៅព្រឹកថ្ងៃខែដដែលនោះមិនទាន់មានប្រភពព័ត៌មានអាចបញ្ជាក់បានថា ជនសង្ស័យត្រូវបានតុលាការ សម្រេចយ៉ាងណានៅឡើយ ទេ បន្ទាប់ពីជនសង្ស័យជាមន្ត្រីនគរបាលរូបនេះ ស្ថិតក្នុងបន្ទប់សាកសួរ នៃសាលាដំបូងរាជធានីភ្នំពេញ អស់រយះជាច្រើនម៉ោង ក្រោមការសាកសួរពីសំណាក់ព្រះរាជអាជ្ញារង លោកសៀង សុខ។ ហើយត្រូវបញ្ចូនខ្លួនទៅវិញ ក្រោយការសាកសួររួចរាល់ ។

សូមបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ប៉ាល សីហា ហៅតុលា ភេទ ប្រុស អាយុ២៥ មុខរបរជាមន្ត្រី នគរបាលនៅនាយកដ្ឋានផ្សព្វផ្សាយ អប់រំ នៃក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដោយ ផ្លូវសុទ្ធារស់ ក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

គួររំលឹកផងដែរថាជនសង្ស័យជាមន្ត្រីនគរបាលខាងលើ និងជាមុខសញ្ញាឆក់ប្លន់យ៉ាងសកម្ម ត្រូវបាន សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៥ ខណៈជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាកនិច គ្មានមួកនិង កញ្ជក់ត្រឹមត្រូវ ទើបសមត្ថ កិច្ចឃាត់ទាំងមនុស្សនិងម៉ូតូទៅកាន់អធិការខណ្ឌចំការមនដើម្បីសួរនាំ ។ ប៉ុន្តែនៅយប់ថ្ងៃទី០៣ដដែល នោះសមត្ថកិច្ចមិនបានឃាត់ខ្លួនជនសង្ស័យនោះទេ ដោយអនុញ្ញាត្តិអោយត្រឡប់ទៅផ្ទះវិញ រងចាំព្រឹក ឡើងយកក្រដាសស្នាម ( កាតគ្រី និងពន្ធ ម៉ូតូ ) មកសិនទើបប្រគល់ជូនទៅវិញ ព្រោះខ្លាចម៉ូតូខាងលើ មានជាប់ពាក់ព័ន្ធទៅនឹងករណីឆក់ប្លន់ផ្សេងៗ ។ លុះវេលាព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៥ ជនសង្ស័យ បានយកកាតគ្រីម៉ូតូ ដើម្បីមកទទួលយកម៉ូតូរបស់ខ្លួនទៅវិញ ស្រាប់តែត្រូវកម្លាំងនគរបាល ខណ្ឌ៧មករា សហការជាមួយនគរបាលខណ្ឌចំការមនធ្វើការឃាត់ខ្លួនភ្លាមៗតែម្តងទៅ ដោយសារ ជនសង្ស័យដែលជាមន្ត្រីនគរបាលខាងលើ ជាមុខសញ្ញាឆក់ប្លន់យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រខណ្ឌ ៧មករា រួមទាំងមានដីការតាមចាប់ខ្លួនរូបគេផងដែរទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួន យកមកកាន់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សូមរំលឹកផងដែរថានៅថ្ងៃ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះប៉ាល សីហានោះ គេសង្គេតឃើញមានវត្តមាន ម្តាយរបស់ជនសង្ស័យ ដែលមានមុខងារជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក៤ មកអន្តរាមគន៍ដល់អធិការដ្ឋាននគរបាលខណ្ឌ៧មករា តែមិនបានផល ៕ លីហេង

photo 3

photo 2

photo