ឪពុកម្តាយឧកញ៉ាថោង សារ៉ាត់ ចូលមកតុលាការបំភ្លឺបន្ថែមរឿងអាវុធចំនួន៤ដើម ដែលសមត្ថកិច្ចរក ឃើញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៥នេះ អនុរក្សពន្ធធនាគារព្រៃស​ បញ្ចូនខ្លួនឪពុក ម្តាយលោកឧកញ៉ាថោង សារ៉ាត់ មកកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលខ្លួនបំភ្លឺបន្ថែមជុំវិញ រឿងអាវុធអាកា ៣ដើម និងកាំភ្លើងខ្លីម៉ាកប៉េអាតា មួយដើមដែលសមត្ថកិច្ចរកឃើញ នៅក្នុងភូមិគ្រឹះបុរី៩៩៩ ដែលមានទីតាំងនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២១ ខែកមរា កន្លងមក ។

រហូតមកទល់ពេលនេះ មិនទាន់មានប្រភពច្បាស់ការណាមួយអាចបញ្ចាក់បានថា ឪពុកម្តាយ លោកឧកញ៉ាថោង សារ៉ាត់ អាចជាប់ពាក់ព័ន្ធទៅនឹងករណីលាក់ទុកអាវុធខុសច្បាប់ចំនួន៤ដើម ដែលសមត្ថកិច្ចរកឃើញនៅក្នុងភូមិគ្រឹះបុរី៩៩៩ ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឬយ៉ាងណាមិញ នោះទេ បន្ទាប់ពីជនជាប់ចោទទាំង២ ត្រូវបានតុលាការឃុំខ្លួនដាក់​ពន្ឋ​នាគារម្តងរួចមកហើយ​ កាល​ពីថ្ងៃទី០៧​ ខែ​ធ្នូ ​ឆ្នាំ២០១៤ ​ពាក់ព័ន្ធនឹង ករណីកាន់កាប់អាវុធខុសច្បាប់ ។

គួររំលឹកផងដែរថា ឪពុក​ម្តាយរ​បស់ឧកញ៉ា ​ថោង ​សារ៉ាត់​ គឺ លោក ​ថោង​ ចំរើន​ អាយុ៦៥​ឆ្នាំ ​ និង​ អ្នកស្រី ​កែវ​ សាវី​ ត្រូវ​បាន​តុលាការ​ឃុំខ្លួនដាក់​ពន្ឋ​នាគារ​ កាល​ពីថ្ងៃទី០៧​ ខែ​ធ្នូ ​ឆ្នាំ២០១៤ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​កាន់​កាន់​អាវុធ​ខុសច្បាប់​ ។ យោងតាម​មាត្រា៤៩០​នៃ​ក្រមព្រហ្មទណ្ឌ ​ឃើញ​ថា ម្តាយ​ឪពុករបស់ឧកញ៉ា ​ថោង​ សារ៉ាត់​ អាច​ប្រឈម​មុខ​នឹងការជាប់ពន្ឋ​នាគារពី៦​ខែ​ទៅ៣ឆ្នាំ ​និង​ ពិន័​យជា​ប្រាក់ពី១​លានរៀ​ល ទៅ​ ៦លាន​រៀល​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ មាន​ពិរុទ្ឋភាព​ដូច​ការ​ចោទប្រ​កាន់ ​មែន ៕ លីហេង

IMG_8407 IMG_8402 IMG_8403 IMG_8404 IMG_8409 IMG_8410