​ឆ្លៀតពីការងាររត់ម៉ូតូឌុបតខ្សែភ្លើងឆក់ត្រីភ្លាត់ ស្នៀតឆក់ខ្លួនឯងស្លាប់

ភ្នំពេញ៖បុរសម្នាក់បានដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររូបគាត់ ឆ្លៀតពីការ ងាររត់ម៉ូតូឌុប ហើយតខ្សែភ្លើងឆក់ត្រី សម្រាប់ធ្វើម្ហូប ស្រាប់តែភា្លត់ស្នៀត ឆក់ខ្លួន ឯង ស្លាប់ចោល ប្រពន្កូនឲ្យនៅកំព្រា។ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះគ្មានមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោ ធិសែនជ័យ ។

​ជនរងគ្រោះឈ្មោះ សៅ សាវន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ មានមុខរបរជាអ្នករត់ម៉ូតូឌុប ហើយដោយ សល់វេលាតិចតួច រូបគាត់បានឆ្លៀតពេលតខ្សែភ្លើង ដើម្បីឆក់ត្រី សម្រាប់ធ្វើម្ហូប ខណៈកំពុងឆក់ត្រីនោះ ជនរងគ្រោះបានដោតដងឈើឆក់នៅលើគោក ហើយរូបគាត់បានដើរចុះ​ទៅក្នុងទឹក ដើម្បីរាវរកត្រី ស្រាប់តែទាក់ខ្សែភ្លើងរលំដងឈើឆក់នៅធ្លាក់ចូលក្នុងទឹក ឆ្លងចរន្ត ឆក់ជនរងគ្រោះ តែម្តង ។

សមត្ថកិច្ចប្រាប់បន្តថា ដោយឃើញបែបនេះ ប្រពន្ធជនរងគ្រោះ បានស្រវ៉ា ចុះទៅក្នុងទឹក ដើម្បីជួប្តី របស់គាត់ ក៏ត្រូវខ្សែភ្លើងឆក់ដែរ ប៉ុន្តែត្រូវបានសាច់ញាតិ ស្ទុះស្រវ៉ាទៅដក​ឌុយភ្លើងចេញទាន់ពេលវេលា ទើបប្រពន្ធមិនស្លាប់ គឺស្លាប់តែបុរសរងគ្រោះប៉ុណ្ណោះ។សមត្ថកិច្ចប្រាប់បន្តបញ្ជាក់ថា ហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលជំនាញ ចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា បុរសរងគ្រោះ ពិតជាស្លាប់ដោយករណីឆក់ ខ្សែភ្លើងប្រាកដមែន ។ ក្រោយពីធ្វើកោសល្យវិច្ច័យរួចរាល់ សពបុរសរង គ្រោះ ត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យប់មិញ

 

 

 

image