តូចចិត្តប្រពន្ធចាកចោលជាង ១ឆ្នាំ សម្រេចចិត្តចង.ក ធ្វើអត្តឃាតខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តចង.ក ធ្វើអត្តឃាតខ្លួនឯង កាលវេលាម៉ោង០៣ និងទាបភ្លឺ ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំណុចផ្ទោងរ៉ង់ដាក្នុងផ្ទះ របស់ជនរងគ្រោះនៅភូមិក្អមសំណរលើ ឃុំ ក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បន្ទាប់ពីបុរសរូបនេះតូចចិត្តព្រោះតែរឿងប្រពន្ធចាកចោលរូប គេនឹងកូនជាង ១ឆ្នាំមកហើយ។

បុរសរងគ្រោះមានឈ្មោះ អ៊ុក ផាន អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុ ។

តាមសម្តីរៀបរាប់របស់កូនប្រុសបុរសរងគ្រោះដែលមានឈ្មោះផាន វិបុល បានអោយដឹងថា នៅមុន ថ្ងៃកើតហេតុមួយថ្ងៃ ពោលគឺល្ងាចវេលាម៉ោងប្រមាណ៦ និង ០០ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៥ ឪពុក របស់ខ្លួនបានប្រើឈ្មោះផាន ស៊ីណា ដែលត្រូវប្អូនស្រីខ្លួន និងជាកូនស្រីបុរសរងគ្រោះ អោយទៅទិញ ពោះគោ ចំនួន5ម៉ឺនដុង។ លុះនៅពេល ឈ្មោះផានស៊ីណា បានទិញរួចហើយ ក៍យកមកជូនឪពុក ពេលនោះ ឈ្មោះ អ៊ុក ផានជាជ/រ បានទទួលយកពីកូន រួចនិយាយថា: ពុកលាហើយកូន ពេលនោះ កូនស្រី មិនបានចាប់អារម្មណ៍និងសំដីឪពុកនិយាយទេ។ លុះដល់ព្រឹកឡើង ម៉ោងជាង6ព្រឹក ឈ្មោះ ដែលត្រូវជាកូនប្រុសបង្កើតរបស់ជ/រ ឡើងទៅលើផ្ទះ ដើម្បីសួរឪពុកចង់ហូបអី ក៍ស្រាប់តែឃើញឪពុក ស្លាប់ដោយចង.ក នឹងខ្សែរអង្រឹងសំប៉ែតពណ៌ខៀវ ( ត្រេអ៊ី ) 01ខ្សែរប្រវែង 2.14ម៉ ស្លាប់បាត់ទៅហើយ រួចក៍ស្រែកហៅម្តាយនិងបងប្អូនមកជួយស្រាយចំណង ហើយដាក់ ជ/រចុះ រួចទើបបានទៅរាយការណ៍ ជូនសមត្ថកិច្ចតែម្តងទៅ ។

បុរសជាកូនប្រុសច្បងបានបន្តទៀតថា ខ្លួនមានម្តាយឈ្មោះ អ៊ាម ហុក ដែលមានអាយុ70ឆ្នាំ ក៍បានចុះចេញចោលឪពុករបស់ខ្លួន និងក្រុមគ្រួសារទាំងមូល ទៅរស់នៅជាមួយកូនប្រុសរបស់គាត់ នៅផ្ទះទល់មុខគ្នានោះដែរ ។ ហើយបុរសឈ្មោះអ៊ុក ផាន ដែលត្រូវជាឪពុក កើតក្តីប្រច័ណ្ឌអស់ជាង ១ឆ្នាំហើយ ចំពោះទង្វើរបស់ម្តាយរបស់ខ្លួនធ្វើយ៉ាងដូច្នេះ ប៉ុន្តែរូបគាត់មិនអាចធ្វើអ្វីបាន បានត្រឹមឈរ មើលប្រពន្ធ នៅជាមួយប្រុសផ្សេង ។ ដោយសារតែការប្រច័ណ្ឌ និងទ្រាំមើលទង្វើបែបនេះមិនបាន ហើយ ទើបរូបគាត់សម្រេចចិត្តចង.ក ធ្វើអត្តឃាតតែម្តងទៅ ។ ម្យ៉ាងវិញទៀតរូបគាត់ក៏មានជម្ងឺលើស ឈាមជាប់ខ្លួនមកយូរហើយដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ច័យលើសព រួចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី .. ៕ លីហេង

image(5) image(4) image(6) image(7)