ឪពុកម្តាយឧកញ៉ាថោង សារ៉ាត់ ប្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន

ភ្នំពេញ​៖ ​ឪពុក​ម្តាយ​ឧកញ៉ា ​ថោង សា​រ៉ាត់ ​ដែលជាប់​ចោទ​ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​បាន​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ ប្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​បន្ទាប់​ពី​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​ម្តង​រួច​មក​ហើយ​ កាល​ពី​ពាក់​កណ្តាល​ខែ​មករា​កន្ល​ងទៅ​។

​រហូត​មក​ទល់​ថ្ងៃ​ទី​០៣​​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ មិនទាន់មានប្រភព​ពី​មន្រ្តី​តុលាការ​កំពូល​ណាម្នាក់អាចបញ្ជា ក់ បានថា ​តុលាការកំពូលនឹង ​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃណាអោយពិតប្រាកដនៅឡើយ​ទេ ​។​
គួរ​រំលឹក​ថា បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ របស់​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង ​សារ៉ាត់ ​កាល​ពីព្រឹ​ក​ថ្ងៃ​ទី​២០ ​ខែ​មករា​ ឆ្នាំ​២០១៥ ហើយ​នោះ​ នៅ​ព្រឹកថ្ងៃទី២១ ខែមករា ​តុលាការរាជធានីភ្នំពេញ ដែលមានលោកអាំង មារតីជាប្រធាន បានដឹកនាំគណៈកម្មារធិការចម្រុះ និង កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានឧត្តមសេនីយ៍ត្រីជួន ណារិន ជាអ្នក ដឹកនាំ បានចុះទៅឆែកឆេរទីតាំងចំនួនបុរី៩៩៩ ចំនួន២កន្លែង ដែលទីតាំងទី១នៅភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ប៉ុន្តែសម្រាប់ទីតាំងមួយនេះសមត្ថកិច្ចមិនបានរកឃើញអ្វីនោះទេ ទើប​បន្ត​ទៅ​ឆែកឆេរ​ភូមិ​គ្រឹះរ​បស់​ឪពុក​ម្តាយ​ឧកញ៉ា ​ថោង ​សារ៉ាត់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ​ដោយ​រក​ឃើ​ញមានអាវុ​ធ​ចំនួន ៤​ដើម ក្នុងនោះ ( អាវុធខ្លីម៉ាកប៉េអាតា ១ដើម និងកាំភ្លើង AK ចំនួន៣ដើម រួមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ​បន្ថែម​ទៀត ដើម្បីជាវត្ថុ​តាង​ដាក់​បន្ទុក​ ។​

សូមបញ្ជាក់ថាឪពុក​ម្តាយ​របស់​ឧកញ៉ា ​ថោង ​សារ៉ាត់ ​គឺ ​លោក ​ថោង ចំ​រើន ​អាយុ​៦៥​ឆ្នាំ  និង​ អ្នក​ស្រី ​កែវ​ សាវី ​អាយុ៥៥​ឆ្នាំ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ​កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៤ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​។​
យោង​តាម​មាត្រា​៤៩០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ឃើញ​ថា​ម្តាយ​ឪពុក​រប​ស់​ឧកញ៉ា ​ថោង សា​រ៉ាត់​ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ ទៅ​ ៦លាន​រៀល ​ប្រសិន​បើតុលាការ​រក​ឃើញ​ថា ​មាន​ពិរុទ្ឋ​ភាព​ដូច​ការ​ចោទ​ប្រកាន់​មែននោះ​… ៕ ​លីហេង

photo 1(6) photo 2(7) photo 4(1) photo 5(1) photo 1(7) photo 2(8) photo 3(1)