អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង នៅកណ្តាលក្រុងសេរីសោភ័ណ្ឌ

បន្ទាយមានជ័យ:ផ្ទះថ្មក្រោមឈើលើចំនួន២ខ្នងត្រូវភ្លើងឆាបឆេះនៅម៉ោង៥ល្ងាចថ្ងៃទី២កុម្ភះ ២០១៥នៅខាងកើតផ្ទះសំណាក់គោរដ្ឋាន ភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ប្រជាពលរដ្ឋបាននិយាយថា អគ្គីភ័យនេះ បានឆេះចេញពីក្នុងផ្ទះមួយដោយសារទុស្សេខ្សែភ្លើង។
ក្រុមសង្គ្រោះមាននគរបាល អាវុធហត្ថ មន្ត្រីអាជ្ញាធរនិងប្រជាពលរដ្ឋ បានអោយដឹងថា ភ្លើងឆេះនោះបានបំផ្លាញស្ទើរទាំងស្រុងទៅលើផ្ទះប្រជាពលរដ្ឋឈ្មោះ វ៉ាត់ ភេទប្រុស ជាបុរសពោះម៉ាយ។ ឯផ្ទះមួយទៀតជាផ្ទះរបស់ឈ្មោះ សាត ភេទប្រុស នៅជាប់គ្នា ហើយទទួលការរាលឆេះបន្តអស់ទាំងស្រុងផងដែរ។ តែក្រុមសង្គ្រោះជួយពន្លត់ដោយមនុស្សការពារបាននូវការរាលឆេះបន្តរទៀត។
ក្នុងពេលហេតុនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានបានទៅដល់គោលដៅទាន់ពេលដែរ តែអកុសលឡានបានខូចគាំងបាញ់ទឺកមិនចេញភ្លាមៗនោះទេ ទើបភ្លើងឆេះដោយមិនរងចាំការបាញ់ទឹក៕

photo 5 photo 4 photo 3 photo 1(1) image image(1) image(2) photo 2(1)