រថយន្តដឹកស៊ីម៉ងរបស់ក្រុុមហ៊ុនជីកម៉ុង បើកបុកម៉ូតូសង់ឌ្រីមពីក្រោយរួចកិនស្ត្រីជាម្ចាស់ ម៉ូតូស្លាប់នៅនឹងកន្លែង

ភ្នំពេញ​ ៖​ កាល​ពី​វេលា​ម៉ោង​06​និ​30​នាទី​ព្រឹក​ ថ្ងៃ​អង្គារ ទី៣​ ខែ​កុម្ភៈ​ នៅ​លើ​កំណាត់​ផ្លូវ​217​ ភូ​មិក្រាំង​ស្វាយ​ ឃុំព្រែក​កំពឹស​ សង្កាត់​ព្រែក​កំពឹស​ ខ្ឌ័ណ​ដង្កោរ​ រថយន្ត​ម៉ាក​ FUSO​ របស់​ក្រុម​ហ៊ុន​ជីបម៉ុង​ ពណ៌​ស្លា​ទុំ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 5A.0176 ​បើក​បរ​ពី​ទិស​ខាង​ត្បូង​មក​ទិស​ខាង​ជើង​ បាន​ទៅ​បុក​ម៉ូតូ​ម៉ាក​ Dream ​សង់ ​C125​ ពណ៌​ខ្មៅ ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 1CG.6882​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ទិស​ខាង​ត្បូង​មក​ទិស​ខាង​ជើង​ បណ្តាល​អោយ​នាក់​ជិះ​ម៉ូតូ​បាន​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។ ​ ចំណែក​ម្ចាស់​រថយន្ត​បាន​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

 

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​ដែល​ស្គាល់​​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​ អ្នក​ដែល​បាត់​បង់​ជីវិត​ឈ្មោះ​ ប៊ី​ សុផល​ ភេទ​ស្រី​ អាយុ​55​ឆ្នាំ ​រស់​នៅ​ភូមិ​ព្រែក​ស្លែង​ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​៕ លីហេង

photo 2 photo 1