ប្រជាពលរដ្ឋរាប់សិបគ្រួសាររស់នៅក្នុងភូមិថ្មគោលសម្តែងការត្រេកអរយ៉ាងខ្លាំងខណៈសប្បុរសជនចំងាយថវិកាជិតប្រាំម៉ឺនដុល្លារសាងសង់ផ្លូវបេតុង១ខ្សែជូនពួកគាត់

ភ្នំពេញ​៖ លោក សូរ វិចិត្រ ជាសប្បុរជនដែលរស់នៅក្នុងរាជធានីភ្នំពេញ បាន​ចំណាយថវិការ​ផ្ទាល់ខ្លួន​ចំនួន ៤៥០០០ដុល្លារ សាងសង់ផ្លូវបេតុង ឆ្អឹងឬស្សី ប្រវែង ៩០ ម៉ែត្រ ទទឹង​៥,៥ ម៉ែត្រ កម្ពស់មួយតឹក ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បី​ងាយស្រួលអោយពួកគាត់ ធ្វើដំណើរ និង ប្រកបមុខរបរចិញ្ចើមជីវិត ។

​លោក សូរ វិចិត្រ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើនេះ តែង​តែសុំអោយរូបលោកជួយធ្វើផ្លូវជូនពួកគាត់ ព្រោះរាល់ថ្ងៃពួកគាត់ពិបាកធ្វើដំណើរខ្លាំងណាស់ ពេល​មាន​ភ្លៀងធ្លាក់ម្តងៗ ជាពិសេសខែវស្សា គឺទឹកលិចស្ទើតែឆ្លងកាត់ពុំបានផង​ ដូច្នេះរូបលោកដែលធ្លាប់មាន ប្រវត្ថិជូរចត់ រស់នៅលំបាកកាលពីក្មេង ហើយបានស្តាប់នៅសំណូមពរបស់ប្រជាពលរដ្ឋបែបនេះទៀត រូបលោកក៏សុខចិត្តចំណាយថវិកាផ្ទាល់ខ្លួននិងកាត់ដីរបស់ខ្លួន ដើម្បីសាងសងផ្លូវបេតុងមួយខ្សែប្រវែង ៩០ម៉ែត្រជូន​ប្រជាពលរដ្ឋតាមសំណូមពរ ។ លោកបានបញ្ជាក់ថាបើកគិតពីការស្ថាបនាផ្លូវបេតុងឆ្អឹង​ឬស្សីនិងកាត់ដីនោះសរុបជាទឹកប្រាក់ជិតប្រាំម៉ឺនដុល្លារអាមេរិក ។

​គួរបញ្ជាក់ថារសៀលថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០១៥ នេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ អមសងខាងផ្លូវបេតុងខាងលើបាន មកជួបជុំគ្នានៅត្រង់ការដ្ឋានកំពុងស្ថាបនា ជាមួយនឹងលោក សូរ វិចិត្រ ហើយបងប្អូនប្រជាពលរដ្ឋសម្តែងពីទឹកចិត្តត្រេកអរក្រែងលែង រួមទាំងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនចំពោះលោក សូរ វិចិត្រ ដែលជាសប្បុរជនដ៏គំរូហានចំណាយទាំងដី និងថវិកា ផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារអាមេរិក ដើម្បីធ្វើផ្លូវបេតុងជូនពួកគាត់ងាយស្រួលធ្វើដំណើរ ប្រកបរបររក ស៊ី ចិញ្ចើមជីវិត ។ប្រជាពលរដ្ឋបានបញ្ជាក់ថា រាប់សិបឆ្នាំមកហើយផ្លូវមួយខ្សែនេះមាន ស្ថានភាពលំ បាក ធ្វើដំណើរខ្លាំងណាស់ហើយច្រកចូលតូចជិះម៉ូតូស្ទើមិនរួចផង នេះចាប់ទុកថា ជាសំណាង​ដ៏ធំមួយ សម្រាប់ ជីវិតពួកគាត់ខណៈលោក សូរ វិចិត្រ បានស្ថាបនាផ្លូវតូចចង្អៀតនេះ អោយ ក្លាយជាផ្លូវ បេតុងដ៏រឹងមាំ។

​ឆ្លៀតក្នុងឱកាសនោះដែលមេភូមិថ្មគោល តំណាងអាជ្ញាធរសង្កាត់ នឹងខណ្ឌបាន​ចុះមកជួប​ប្រ​ជា​ពលរដ្ឋ​និងលោក សូរ វិចិត្រ ហើយក៏សម្តែងការសប្បាយរីករាយ និងថ្លែងអរគុណចំពោះលោក សូរ វិចិត្រ ដែល​មក​ចូលរួម អភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ​៕

 

image