តៃកុងមិនស្រួលខ្លួនបណ្ដោយឲ្យព្រូបើករថយន្តហ៊ីយ៉ាន់ដាយ១២កៅអីបុកជញ្ជាំងផ្ទះលក់ចាបហួយរបួសធ្ងន់ស្រាល៥នាក់

​ភ្នំពេញ៖ អ្នកបើកបររថយន្តឈ្នួលម៉ាកហ៊ីយ៉ាន់ដាយ ១២កៅអី១គ្រឿង មិនស្រួលខ្លួន បានបណ្ដោយឲ្យព្រូម្នាក់ ចេះបើកស្ទើរភ្លើង ច្រឡំជាន់ហ្គារស្មានថា ជាហ្វ្រាំងក៍បានរេចង្កូត ជ្រុលទៅបុក ជញ្ជាំងផ្ទះលក់ចាបហួយមួយកន្លែង។ បណ្ដាលឲ្យបែកធ្លាយ១ប្រឡោះ ហើយ កម្ទេចជញ្ជាំងផ្ទះថ្មនោះបានខ្ទាតទៅត្រូវមនុស្សនៅ ក្នុងផ្ទះនោះ បណ្ដាលឲ្យរងរបួស ធ្ងន់និង ស្រាលចំនួន៥នាក់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះ បន្ទាន់ភ្លាមៗនិងបែកទូកញ្ចក់ដាក់ ទូរស័ព្ទខ្ទេចខ្ទីរ ចំណែករថយន្តក្រពឹតរួញមុខហើយព្រូរួមជាមួយអ្នកបើកបរត្រូវប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យប៉ូលីសចាត់ការតាមច្បាប់។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០១៥នៅតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ១២កៅអីពណ៏ទឹក ប៊ិចពាក់ស្លាក លេខភ្នំពេញ2F-1409 បើកបរដោយបុរសជាព្រូរថយន្ត មិនត្រូវបានគេស្គាល់ ឈ្មោះម្នាក់។ និងត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យប៉ូលីស ចាត់ការតាមច្បាប់ ចំណែកជនរង គ្រោះទាំង៥នាក់នោះក៏មិនត្រូវបានគេស្គាល់ឈ្មោះដែរនិង ត្រូវបញ្ជូនទៅ សង្គ្រោះបន្ទាន់ភ្លាមៗដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តនោះបានធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿននិងរេពេញផ្លូវបន្ទាប់មកបានជ្រុលទៅបុកជញ្ជាំងផ្ទះលក់ចាបហួយខាងលើនោះទាំងកំរោល។ក្រោយពេលបង្កហេតុបណ្ដាលឲ្យមានមនុស្ស៥នាក់រងរបួសធ្ងន់និងស្រាលរួចមកអ្នកបើកបរនិងព្រូត្រូវបានប្រេជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗហើយពេលសាកសួរបាននិយាយថាតៃកុងរថយន្តនេះមិនស្រួលខ្លួនហើយបាន ពឹងឲ្យព្រូ របស់ខ្លួន ដែលចេះបើកបរស្ទើរភ្លើង បើករថយន្តនោះជំនួសខ្លួនបានអង្គុយនៅក្បែរនោះដែរ ហើយ ដោយសារព្រូចេះបើកមិនស្ទាត់ជំនាញ ទើបមានការភាន់ច្រឡំជាន់ហ្គារស្មាន ថាហ្វ្រាំង បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុក ជញ្ជាំងផ្ទះនោះតែម្ដង។ក្រោយពេលកើតហេតុ ប៉ូលីសការិ យាល័យ ចរាចរផ្លូវគោកនៃ ស្នងការនគរបាលរាជធានីភ្នំពេញ នាំយកទៅរក្សាទុករង់ចាំការ ដោះស្រាយគ្នានៅពេល ក្រោយ៕

image image image image