ប៉ូលិសព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបង្រ្កាបបង្ហាញមុខជនសង្ស័យរំលោភក្មេងស្រីច្រើននាក់នៅស្រុកមង្គលបូរី

បន្ទាយមានជ័យះ លោក សិទ្ធិ ទ្បោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៧មករា២០១៥នេះបានធ្វើសន្និសិតបង្ហាញមុខជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពប៉ុនប៉ង់និងចាប់រំលោភសេពសន្ធវះលើក្មេងស្រីជាអនីតិជនក្រោមអាយុ១០ឆ្នាំជាបន្តបន្ទាប់នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
លោកបានបង្ហាញអោយដឹងទៀតថាដោយអនុវត្តតាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តនិងការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាខេត្តបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពប្រើសកម្មភាពខ្ពស់គ្រោងទុកមុនចាប់រំលោភបានក្មេងស្រីម្នាក់ ឈ្មោះ អ .យ អាយុ០៩ ឆ្នាំក្នុងចំណោមក្មេងប្រុសស្រី៩នាក់ក្រោយចេញពីរៀនមកផ្ទះវិញនា

ថ្ងៃទី៦មករា២០១៥វេលាម៉ោង២រសៀលខាងលិចវត្តដងត្រាងក្នុងភូមិដងត្រាងឃុំចំណោមស្រុកមង្គលបូរី។ពេលចាប់រំលោភក្មេងស្រីខាងលើគឺសង្ស័យឈ្មោះ មឿន សេត បានបិទម៉ាស់មុខពួនស្ទាក់ក្មេងស្រីទាំងអស់ដោយប្រើល្បិចថានៅខាងមុខមានក្រុមចោរប្លន់មិនអាចទៅបានទេ បើនៅតែដើរទៅទៀតនោះចោរនឹងចាប់ហើយដូច្នេះត្រូវតែចូលពួនក្នុងកម្ពោតព្រៃក្បែរនេះសិនទៅ។

ក្មេងទាំងអស់ក៏ចូលពួនក្នុងកម្ពោតព្រៃនោះ ដោយឃើញដូច្នេះជនសង្ស័យក៏បានអោយក្មេងស្រី៥នាក់ស្រាតហើយដេកតំរៀបគ្នាព្រមទាំងអោយបិទភ្នែកផងរីឯក្មេងប្រុស៣នាក់និងក្មេងស្រីម្នាក់ទៀតគឺជនសង្ស័យអោយឈរតែត្រូវតែបិទភ្នែក។ក្រោយក្មេងៗទាំងអស់ធ្វើតាមរួចជនសង្ស័យក៏ចាប់រំលោភក្មេងស្រីម្នាក់ខាងលើរហូតបានសំរេចហើយក៏អោយស្លៀកពាក់វិញចាកចេញទៅ។
លុះដល់ថ្ងៃទី២៦ម្សុិលមុិញនេះក្នុងឃុំដដែលជនសង្ស័យក៏បានធ្វើសកម្មពួនស្ទាក់កុមារីម្នាក់ទៀតដោយប្រវិធីសាស្រ្តដូចមុនពួនក្នុងកម្ពោតព្រៃពេលឃើញក្មេងស្រី ល.ស.វ ដែលជិះកង់មកពីសាលាក៏ស្ទុះចេញមកចាប់ ហើយអូសបង្ខំអោយកុមារីនោះចុះពីលើកង់ចូលទៅក្នុងព្រៃដើម្បីរំលោភ តែកុមារីនោះបានអង្វរអោយលែងដៃខ្លួនសិនដើម្បីរើសស្បែកជើងដែលជ្រុះពេលចាប់ចុះពីកង់ តែដោយឱកាសល្អក្មេងស្រីនោះក៏បានស្ទុះរត់ទៅផ្ទះតែម្តងដោយចោលកង់និងកាតាបសៀវភៅនៅកន្លែងកើតហេតុ ។
លោកស្នងការរង សិទ្ធិ ឡោះ បានបញ្ជាក់បន្ថែមថាដោយឆ្លងតាមករណីទី២ និងយោងតាមសាក្សីជាព្រះសង្ឃព្រមទាំងបណ្តឹងក្មេងស្រី សមត្ថកិច្ចបានស្រាវជ្រាវវែកមុខសញ្ញារកឃើញវត្ថុតាងឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនប្រព្រឹត្តបានតែម្តង។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពនូវរាល់ទង្វើដែលខ្លួនបានប្រព្រឹត្ត រីឯក្មេងរងគ្រោះទាំងអស់ត្រូវបានខាងអង្គការCPU បានជួយផ្នែកច្បាប់និងជនរងគ្រោះ។ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថាមូលហេតុដែលបណ្តាលអោយឈានដល់មានការរំលោភនេះគឺបណ្តាលមកពីជនសង្ស័យមានប្រពន្ធដែកកំពុងមានផ្ទៃពោះនិងមានជំងឺសសៃប្រសាទ។

 

image