ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​កាច់​.​ក ម៉ូតូ តែ​មិនបាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់​អោយ​សមត្ថកិច្ច​

​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​កាច់​.​ក ម៉ូតូ​យ៉ាង​សកម្ម​២​នាក់ បានធ្វើ​សកម្មភាព​កាច់​.​ក ម៉ូតូ​សង់​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​ចោល​ទៅ​ខាង​មុខ​ផ្ទះ​គ្មាន​លេខ នៅជាប់​នឹង​ផ្សារ​តូច ជាប់​នឹង​រង្វង់​មូល គួច​កាណុង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ តែ​មិនបាន​សម្រេច​ត្រូវ​ម្ចាស់​ម៉ូតូ តាម​ទាន់ ស្រែកឆោ​រឡោរ ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​នាំគ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង រហូត ទ្រោម​ខ្លួន ទើប​ប្រគល់អោយ​សមត្ថកិច្ច​ចាត់កា​រ​បន្ត ។ ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៤ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ទី​១​មាន​ឈ្មោះ​ពេជ្រ ពែ ហៅ​ឌី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ទី​២​ឈ្មោះ​មាស វុត្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ និង​អាស័យដ្ឋាន មិន​ពិតប្រាកដ​។​
​ ​
តាម​សម្តី​រៀបរាប់​របស់​បុរស​ជា​ម្ចាស់​ម៉ូតូ​សង់​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1Q-9460 អោយដឹងថា ដំបូង​ឡើយ​រូបគេ​បាន​ចត​ម៉ូតូ​ទុក​នៅ​ខាង​មុខ​តូប​លក់​អីវ៉ាន់​របស់​ខ្លួន ដោយ​ចាក់សោរ​.​ក ទុកចោល ខណៈ​មក​ដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង បាន​ដើរមក​ដល់​ចំណុចកើតហេតុ រួច​ធ្វើ​សកម្មភាព​ប្រើ​អក្សរ T កាច់​.​ក សង់​ឌ្រី​មខាង​លើ តែ​មិន​ទាន់​បាន​សម្រេច​ផង ក៏​ត្រូវ​បុរស​ជា​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ ហើយ​ស្រែកឆោ​រឡោរ​ឡើង បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​ខាង​លើ និង​អ្នកដំណើរ​នាំគ្នា​មក​ជួយ​អន្តរាគមន៍​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រហូត​ទ្រោម​ខ្លួន ទើប​សម្រេច​ប្រគល់​ជូន​សមត្ថកិច្ច​ចាត់កា​រ​បន្ត ។​

សមត្ថកិច្ច​បាន​អោយដឹង​ដែរ​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​កន្លងមក គឺជា​មុខសញ្ញា​កាច់​.​ក ម៉ូតូ​យ៉ាង​សកម្ម​បំផុត ដែល​សមត្ថកិច្ច​យើង​តាម​មក​យូរហើយ រហូតដល់​វេលា​ខាងលើ​ត្រូវ​អស់លក្ខណ៍​ទើប​ចាប់បាន​តែ​ម្តង​ទៅ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រងចាំ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ លី​ហេង

photo 1(4)

photo 3(3)