ផ្ទុះ​ហឹង្សា​មួយ​ប្រាវ​រវាង​ប្រធាន​ផ្សារ​ដើម​គរ​នឹង​យុវជន​ពីរ​នាក់​ជា​សមាជិក​សមាគមន៍​ម៉ូតូ​កង​បី បណ្តាល​រងរបួស​ទាំង​សងខាង​

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ខ​ណះ​ដែល​យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ហើយ​ជ្រុល​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង បណ្តាល​ដួល​ប៉ះ​ប្រធាន​ផ្សារ​ដើម​គរ​កំពុង​ដើរ​តាម​ផ្លូវ​បណ្តាលអោយ​រយះ​ហោប៉ៅ ទើប​ប្រធាន​ផ្សារ​បញ្ជា​កូនចៅ​ជាច្រើន​នាក់​មក​ចាប់​យុវជន​ពីរ រួម​វាយ​បណ្តាលអោយ​រងរបួស នឹង​ដកហូត​ម៉ូតូ​យក​មក​រក្សាទុក​នៅ​ទីស្នាក់កា​រគ​ណះ​កម្មា​ធិ​ការគ្រប់គ្រង់​ផ្សារ​ដើ​មគរ ។​

​ព្រឹត្តិការណ៍​នេះ ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ៩ នឹង ៣០ នាទី​ព្រឹក​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៥ ស្ថិតនៅ​ផ្លូវ​លេខ ៣៣៦ ខាងជើង​ផ្សារ​ដើម​គរ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ។​
​យុវជន​ពីរ​នាក់​ដែល​របួស​ដោយសារ​ប្រធាន​ផ្សារ​វាយ​ទី​១ ឈ្មោះ សុខ ខេមរា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ទី ២ ឈ្មោះ ឈឹម ខេង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ អ្នក​ទាំង​ពីរ​ជា​សមាជិក សមាគមន៍​ម៉ូតូ​កង់​បី ។ ចំណែក​ប្រធាន​ផ្សារ​ដើម​គរ​មានឈ្មោះ សេង សារ៉ន ភេទ​ប្រុស ៕

 

image image image