ទារិកាកំសត់ប្រសូត្រពីផ្ទៃម្តាយក្នុងបន្ទប់ ទឹកខណះឪពុករត់ចោលម្តាយជិតមួយឆ្នាំ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ដ៏សែនកំណត់ នឹង គួរអោយភ្ញាក់ផ្អើលមួយ ខណះដែលស្ត្រីម្នាក់ឈឺពោះរហូតទ្រាំមិនបាន ចូលក្នុងបន្ទប់ទឹកក៏សម្រាលបានទារិកា ម្នាក់ នឹង ហូរឈាមស្រោចពេញបន្ទប់ទឹក ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ​១០៖៤០នាទី ព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៥ ស្ថិតនៅផ្ទះលេខ ៥៤៩ ក្រុម ១៦ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
បើតាមអ្នកជិតខាងបានឲ្យដឹងថា ​ស្រ្តីរូបនោះ​ឈ្មោះ ម៉ន ឈឿម​ អាយុ៣៨ឆ្នាំ ​ជាស្រ្តីមេម៉ាយ​​(ប្តីចុះចោលជិត​មួយ​ឆ្នាំ​) មានកូន២​នាក់​​ក្នុងបន្ទុក ។

ស្រ្តីដែល​សម្រាលកូនក្នុងបន្ទប់ទឹកខាង លើប្រាប់ឲ្យដឹងថា​ ” គាត់មិនដឹងថា​ខ្លួនឯងមានផ្ទៃ ពោះនោះទេ​ ដោយនឹកស្មាន​តែកើត​ទាចទឹក​ព្រោះពិបាកចិត្តមួយថ្ងៃៗ​ដើរតែផឹកស្រា ​ហើយសូម្បីតែអ្នកជិត​ខាងក៍គិតបែបនេះដែរ​” លុះដល់វេលាកើតហេតុ​ ​ពេលចូលបន្ទប់ទឹកក៍កើត​បាន​កូនស្រី​មួយ​តែម្តង ។

បើតាមសម្តីស្រ្តី​សម្រាលកូនក្នុងបន្ទប់ទឹក​​និង អ្នកជិតខាងបញ្ជាក់ដែរថា​ ​កូនទំាង៣នាក់​​របស់ស្រ្តីឈ្មោះ ម៉ន ឈឿម​នេះ​មិនបានសម្រាលនៅមន្ទីរពេទ្យទេ ​ដោយកូនទី១កើត​នៅលើម៉ូតូ ​កូនទី២កើត​ក្នុងបន្ទប់ទឹក​ និងកូនទី៣​ខាងលើនេះ​ក៍កើតក្នុងបន្ទប់ទឹកទៀត។
ចំពោះហេតុការណ៍ខាងលើកនេះមជ្ឈដ្ឋាន ទូរទៅបានរិះគន់យ៉ាងខ្លាំងទៅលើស្វាមី របស់ស្ត្រីកំសត់ថា មិនគួរយកស្ត្រីភេទមកបម្រើតណ្ហារបស់ខ្លួន រួចគេចបាត់ដោយមិនទទួលខុសត្រូវបែបនេះទេ ដោយធ្វើអោយនាងឈឺចាប់រង់ទុក្ខ វេទនា តូចចិត្ត ដើរផឹកសីុ មិនគិតពីសុខភាព នឹងសុភមង្គល ។ អ្វីដែលសំខាន់នឹងគួរអោយសង្វេបំផុត គឺទារិកាម្នាក់កើតមកភ្លាមកំព្រាឪពុក រងទុក្ខកើតចេញពីផ្ទៃម្តាយត្រង់ កន្លែងស្អុយ គឺទាំងម្តាយនឹងកូនកំសត់ពន់ពេក ៕

image

image