អ​.​ហ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​មេឃ្លោង​ជួញដូរ​ថ្នាំញៀន​ម្នាក់ ដកហូត​បាន​ថ្នាំញៀន​ជាង​កន្លះ​គីឡូ

ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​មេឃ្លោង​ជួញដូរ​ថ្នាំញៀន​ម្នាក់ បាន​នៅ​ចំណុច​ផ្ទះ​លេខ​៨៦ ក្រុមទី​៩ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១៦ និង ០០​នាទី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៥ ដកហូត​បាន​ថ្នាំញៀន​ជាង​កន្លះ​គីឡូ និង ២៥​កញ្ជប់​តូច ។​

​មន្ត្រី​អាវុធហត្ថ​បានអោយដឹងថា មុន​ឈានដល់​ការចាប់ខ្លួន​មេឃ្លោង​គ្រឿងញៀន​ខាងលើ គឺ​កម្លាំង មន្ត្រី​ជំនាញ​របស់​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការស្រាវជ្រាវ​ស៊ើប​អង្គេត​មកអស់​រយះពេល​យ៉ាង​យ៉ូរ រហូតដល់​មាន​តម្រុយ​ច្បាស់ការ​មួយ ថា​ជនសង្ស័យ​ជា​មេឃ្លោង កំពុង​លាក់ខ្លួន​ធ្វើ​សកម្មភាព​ជួញដូរ​យ៉ាង​សកម្ម​នៅ​ទីតាំង​ខាងលើ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ធ្វើ​ការចុះ​ទៅ​បង្ក្រាប​តែម្តងទៅ ហើយ​ឃាត់ខ្លួន​បុរស​ជា​មេឃ្លោង​បាន​នៅ​កន្លែង​ភ្លាម ៗ​។​

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​កម្លាំង អ​.​ហ ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​៦​កញ្ចប់​ធំ ( ដែល​សរុប​ជាង​កន្លះ គីឡូក្រាម ) និង ២៥​កញ្ជប់​តូច . កាំភ្លើង​ឆ្នៃ​១​ដើម . ដាវ​១​ដើម . ទូរស័ព្ទដៃ​៥​គ្រឿង . ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ . ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង និង​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ធំ​ទៀត​ផង​ដែរ ។​

​ក្រោយ​ការឃាត់ខ្លួន​បាន​ភ្លាមៗ ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន អ​.​ហ នាំ​ទៅ​កាន់​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បើក​ការស្រាវជ្រាវ​បន្ត ៕ លី​ហេង

photo 1(2)

photo 2(2)

photo 3(1)