ខឹងសង្សារចេញពីហាងផឹកស៊ីទៅផ្ទះមុន ផ្ទុះកំហឹងជិះម៉ូតូត្រឡប់ក្រោយតាមសង្សារ បុកម៉ូតូអ្នកដំណើរ ដួលបោកក្បាលស្លាប់

​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​គេ​ដឹងថា​ឈ្មោះ​ស្រី សំនាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ស្រុក កំណើត​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល បាន​សម្រេចចិត្ត​ជិះ​ម៉ូតូ បុក​ជាមួយ​ម៉ូតូ​អ្នកដំណើរ បណ្តាលអោយ​ដួល​បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង ដោយសារ​ខឹង​សង្សារ​ចេញពី​ហាង​ផឹកស៊ី គេច​ទៅ ផ្ទះ​មុន ។ ហេតុការណ៍​នេះ​បាន​កើតមានឡើង​នៅ​ចំណុច មុខ​ភោជនីយ៍ដ្ឋាន​សូរិយាហ្គា​ឌិន មាន​ទីតាំង តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ កែង​ផ្លូវ​លេខ ៤៧២ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន កាលពី វេលា​ម៉ោង ២២ និង ២០​នាទី​យប់​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៥ ។

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​ទាក់ទឹន​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​រណ៍​ខាងលើនេះ បានអោយដឹងថា មុនពេល​កើតហេតុ យុវជន​ឈ្មោះ​ស្រី សំនាង បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១១០ ( សង់​ប៊ិច ) ពណ៌​ខ្មៅ ធ្វើដំណើរ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​បំណង​ទៅ​ឌុប​សង្សារ​ដែល​ធ្វើជា​អ្នក​បម្រើ​ភ្ញៀវ​នៅ​ភោជនីយ៍ដ្ឋាន​សូរិយាហ្គា​ឌិន លុះដល់​ចំណុច មុខ​ភោជនីយ៍ដ្ឋាន​ក៏​បត់​ម៉ូតូ​ឆ្លងផ្លូវ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ( ពីស្តាំ​ទៅ​ឆ្វេង ) ដើម្បី​ទទួល​សង្សារ​ទៅ​ផ្ទះ​ជាមួយ​គ្នា ។ ខណៈពេល​នោះ​អ្នកធ្វើការ​នៅក្នុង​ហាង​សូរិយាហ្គា​ឌិន បាន​ប្រាប់​យុវជន​ឈ្មោះ​ស្រី សំនាង​ថា មិត្តស្រី​របស់​ពូ​ចេញទៅ​ផ្ទះ​មុននឹង​បន្តិច​បាត់​ហើយ ។ ពេលលឺ​ដូច្នេះ​ឈ្មោះ ស្រី សំនាង មិន ទាន់​នឹង​ពន្លត់​ម៉ាស៊ីន​ម៉ូតូ​ផង បាន​បត់​ក្បាល​ម៉ូតូ​ត្រឡប់​ក្រោយ​តាម​ស្រី​ស្នេហ៍​ទាំង​ប្រថុចញ៉ុច មិន​មើល​ឆ្វេង​ស្តាំ បណ្តាល​អោយ​បុក​ម៉ូតូ​ទាំង​អ្នកដំណើរ​ម៉ាក​ស្គុប​ពី ពណ៌​ផ្ទៃ​មេឃលា​យស ដែល​ជិះ​គ្នា​២​នាក់ តាម​បណ្តោយ​ផ្លូវ​១៥៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ផ្លូវ​ខាងស្តាំ​ដៃ​របស់​ម៉ូតូ​ស្គុប​ពី ទាំង​កំរោល ដួល​បោក​ក្បាល​ស្លាប់​ខ្លួនឯង​ភ្លាមៗ មួយ​រំពេច ។ ដោយឡែក​អ្នកជិះ​ម៉ូតូ​ម៉ាក​ស្គុប​ពី​បាន​រងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ត្រូវ​បាន​រថយន្ត សាមុយ​មក​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ រួច​ហើយ​ទៅ​សម្រាក​នៅ​ឃ្លី​និច ឯកជន ។

ចំពោះ​ករណី​ខាងលើនេះ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​ចុះ វាស់វែង ជាក់ស្តែង​នៅ​នឹង​កន្លែងកើតហេតុ ហើយ​ប្រគល់​សព​ទៅ​អោយ​ក្រុមគ្រួសារ​យក​ទៅ​តម្គល់​ធ្វើ បុណ្យ​នៅ​ឈាបនដ្ឋាន វត្ត​សន្សំ​កុសល​។ រីឯ ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​បាន​ដកហូត​យក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ ច្បាប់ ។ ចំពោះ​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​បានអោយដឹងថា គ្រោះថ្នាក់​បង្កឡើង​ដោយសារ​អ្នកជិះ​ម៉ូតូ ម៉ាក​ឌ្រី​ម​សង់ សេ​១១០ បើក​បរ​បញ្រា្ចសទិស ក្នុង​ល្បឿន​លឿន ។ ហើយ​ចំពោះ​ម្ចាស់​ម៉ូតូ​ស្គុប​ពី សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ៕ យប់មិញ

photo 4

photo 2(1)

photo 5

photo 3

image

photo 1(1)