សមត្ថកិច្ច​ឃាត់ខ្លួល​ជនសង្ស័យ​២​នាក់​តាម​ដីកា​របស់​តុលាកា​ខេត្ត​កណ្តាល​

​ខេត្តកណ្តាលៈ​សមត្តកិច្ច​ស្រុក​ខ្សាច់កណ្តាល បានធើ្វការ​ចាប់ខ្លួនជ​ន​សង្ស័យ​២​នាក់​ផ្សេង​ពីគ្នា កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥​ម្សិលមិញ ត្រង់​ចំណុច​ភូមិ​ព្រែក​ចាស់ ឃុំ​វិហា​សួគិ៍ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

បើតាម លោក ម៉ែន​សុខឿន អធិការ​ស្រុក​បានឲ្យដឹងថា ចំពោះ​ករណី​ទី​១​ជនសង្ស័យ​មាន​ឈ្មោះ​ម៊ើ មូល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវ​ចាប់ខ្លួន ពី​បទ​បង្ក​របួសស្នាម​និង​ធើ្វ​អោយ​ខូចខាត​ដោយ​ចេតនា កាលពី​ថ្ងៃ​ទី​១៩/០៩/២០០៧ តាម​ដីកា​លេខ​៩៣៩​ដកប​ចខ​ចុះ​ថ្ងៃ​ទី​១៧/១១/២០១៤ ដោយ​លោក​លឹម​សុគន្ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល

ចំពោះ​ករណី​ទី​២​ជនសង្ស័យ​មាន​ឈ្មោះ ផេង​ស្រៀន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​តា​គាត់​កើត ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល មុខរបរ​កសិករ ត្រូវ​ឃាត់ខ្លួន​ពីបទ​លួច កាលពី​ថ្ងៃ​ទី​២២/១២/២០០៦ តា​ដីកា​លេខ​០១៨ ដកប​ចខ​ចុះ​ថ្ងៃ​ទី​១៣/០១/២០១២ របស់ លោក ផួង វណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល ។​

លោក ម៉ែន សុខឿន អធិការ​ស្រុក​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បញ្ចួន​ខ្លួន​ឡើង​តុលាកា​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
photo 1

photo 2