រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី​បុក​ម៉ូតូ​ស្មាស់​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌

​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​នៅ​កន្លែងកើតហេតុ ដោយសារតែ​រូបគេ​ជិះ​ម៉ូតូ​ស្មាស​មួយគ្រឿង ខណៈ​មក​ដល់​ចំណុច ផ្លូវកែង​ត្រូវ​បាន​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី​បើក​បុក​និង​កិន​ចំ​ពាក់កណ្តាល​ខ្លួន កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្តុប​ដើ​មគរ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​មុន្នី​រេ​ត ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទ​ទូល​គោក​។​

​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាលឈ្មោះ ហៀ​ង ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ស្នាក់នៅ​ម្តុំ​វត្ត​ពោធិ៍ចិនតុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​ស្មាស់​មួយគ្រឿង ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC-9967 ជិះ​ដោយ​ឈ្មោះ​ហៀ​ង បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បាន​ព្យាយាម​វ៉ា​ម៉ូតូ​ម៉ូតូ​ទៀត ភ្លាមនោះ​ក៏​ត្រូវ​រថយន្ត​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត ក្នុង​ទី​សដៅ​ពី​កើត​ទៅ​លិច​បាន បុក​ចំ​ពេញទំហឹង​ហើយ​កិន​ចំ​ពាក់កណ្តាល​ខ្លួន​បណ្តាលឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ចំណែក​ម៉ូតូ​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​។​

​បន្ទាប់ពី​កើតហេតុ​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​ពី​លើ​រថយន្ត​ហើយ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ។​

​ក្រោយពេល​កើត​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​សហកា រ​ជាមួយ​ជំ​នា ញ់​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​តាមច្បាប់ ចំណែក​សព​សមត្ថកិច្ច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ត​ម្គ ល់​នៅ​វត្ត​ពោធិ៍ចិនតុង​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
25262