នារី​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ កិន​បណ្តាលឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម

​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ កិន​បណ្តាលឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ក្នុងភូមិ ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ទាំង​ព្រឹក​ព្រលឹម ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ ។

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​នារី​រងគ្រោះ ជិះ​ម៉ូតូ​ម៉ាក និច តែម្នាក់ឯង ដោយមាន​ពាក់មួក​សុវត្ថិភាព​ការពារ​ត្រឹមត្រូវ តាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ក្នុង​ទិសដៅ​ពី​លិច​មក​កើត ខណៈ​មក​ដល់​ចំណុចកើតហេតុ ទាក់​ដៃចង្កូត​ជា មួយ​នឹង​ម៉ូតូ​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​បណ្តាលឲ្យ​ដួល​ស្រប​ពេល​រថយន្ត កុងតឺន័រ​បើក​មកដល់ ក៏​កិន​ចំ ក្បាល​ខ្ទេច​តែម្តងទៅ ។ យ៉ាងណាមិញ នារី​រងគ្រោះ​ខាងលើ​នេះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ៕
T-0122