លោកសង្ឃ២អង្គ ផ្ទុះហិង្សាយកកូនកាំបិតចាក់សម្លាប់គ្នា ជាលិទ្ធផលស្លាប់ម្នាក់ និងម្នាក់ទៀតជាប់គុក

ភ្នំពេញ ៖ លោកសង្ឃ២អង្គ ផ្ទុះហិង្សាឈ្លោះគ្នា រហូតយកកូនកាំបិតចាក់សម្លាប់គ្នា បណ្តាល អោយម្នាក់ស្លាប់បាត់បង់ជីវិតខណៈបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានបង្កការ ភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងលោកសង្ឃដែលរស់នៅក្នុងវត្តសាមគ្គីរង្ស៊ី ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១០ និង ០០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ។

ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានរៀបរាប់អោយដឹដងថា នៅមុនពេល មានហេតុការណ៍នេះកើតឡើងគឺ ដំបូងឡើយគេសង្គេតឃើញលោកសង្ឃដែលរងគ្រោះបានដើរទៅ វាយនិងធាក់ ព្រះសង្ឃ១អង្គដែលជាអ្នកបង្ក ដោយមិនដឹងមូលហេតុ ។ ខណៈភ្លាមៗនោះ លោកសង្ឃ ដែលជាអ្នកបង្ក ដោយសារតែមានការខឹងសម្បានឹងសង្ឃរងគ្រោះបានលោតមកវាយខ្លួនដោយមិនដឹង មូលហេតុនោះ រូបខ្លួនបានក៏ស្ទុះទៅស្រវាយកកូនកាំបិត រួចចាក់ទៅលើព្រះសង្ឃដែលជាអ្នករងគ្រោះ ជាច្រើនកាំបិត ស្ទើរសពសារពាង្គកាយទាំងមូល បណ្តាលអោយដួលសន្លប់រងរបួសធ្ងន់ធ្ងរ។ ភ្លានៗ នោះផងដែរ ព្រះសង្ឃរងគ្រោះត្រូវបានព្រះសង្ឃដែលគង់នៅក្នុងវត្តដូចគ្នា ដឹកតាមរ៉ឺម៉ក់កង់បីយកមក សង្គ្រោះនៅគ្លីនិច ចន្ទ្រាវុធ ដើម្បីធ្វើការសង្រ្គោះបឋម ។ ប៉ុន្តែដោយសារស្ថានភាព មានលក្ខណៈធ្ងន់ធ្ងរ ពេក ទើបសម្រេចបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ( ហៅថា ពេទ្យលោកសង្ឃ ) តែជា អកុសល ខណៈដឹកតាមរថយន្តសាមុយបានពាក់កណ្តាលផ្លូវ លោកសង្ឃរូបនោះបានសុគតនៅលើ រថយន្ត តែម្តងទៅ ។

ព្រះសង្ឃដែលបានសុគតមានឈ្មោះថាច់ ខាន់ មានជន្មានយុ៣៧ព្រះវស្សា មានតួនាទីជាគ្រូ សូត្រឆ្វេង ។ ចំណែកលោកសង្ឃទំនើង( ដែលជាអ្នកបង្កមានឈ្មោះចាន់ សុភក្រ ហៅអាទីង អាយុ១៨ឆ្នាំ ។

ក្រោយកើតហេតុភ្លាមៗ នោះ លោកសង្ឃទំនើងដែលជាអ្នកបង្កបានរត់ចូលទៅពួនក្នុងហាង កាហ្វេ តែត្រូវបានសមត្ថកិច្ចចូលទៅធ្វើការចាប់ខ្លួនដល់ចំណុចរោងកាហ្វេ និងបញ្ចូនទៅកាន់ប៉ុស្តិ៍រដ្ឋ បាលនគរបាលស្ទឹងមានជ័យ ដើម្បីធ្វើការសាកសួរនាំបន្ថែម រួចចាប់ផ្សឹក ដើម្បីត្រៀមបញ្ចូនទៅកាន់ ស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំនែកសពសង្ឃរងគ្រោះបច្ចុប្បន្ន ត្រូវបញ្ចូនមកកាន់វត្តសាមគ្គីរង្ស៊ីវិញ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ លីហេង

photo 4(1) photo 2(1) photo 4(2) photo 1(2) photo 3(2) photo 2(2) photo 5(1)