ជិះម៉ូតូលឿនទាក់ដៃចង្កូតម៉ូតូផ្សេងទៀត ខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនធ្លាយខួរស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ នារីវ័យ២០ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោអាធ័មនៅនឹងកន្លែងកើត ហេតុ បន្ទាប់ពីរូបនាងជិះម៉ូតូមួយគ្រឿងម៉ាកនិច ក្នុងល្បឿនលឿន រួចជ្រុលទាក់ដៃចង្កូតម៉ូតូជាមួយផ្សេង ទៀតបណ្តាលអោយដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ ត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ័គួរអោយរន្ធត់នេះ កើតឡើងនៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងក្រុមទី២ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៦ និង ២០នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលមានហេតុការណ៍គ្រោះថ្នាក់ កើតឡើងគឺគេសង្គេតឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CP-1357 ជិះធ្វើដំណើរតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលដៃចង្កូត ជាមួយម៉ូតូផ្សេងទៀត បណ្តាលអោយដួលបោកខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A-4674 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា​ ក៏ជ្រុលកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មបំផុតនៅនឹងកន្លែងតែម្តងទៅ ។ ហើយរថយន្តបង្ក បានព្យាយាម បើករត់គេចបានជាង ៥០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចស្ទាក់ចាប់បាន តែម្តង ប៉ុន្តែអ្នក បើកបរ រថយន្តបានចុះពីរថយន្តហើយរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចុះធ្វើការអន្តរាគមន៍វាស់វែង ស្ទូចយកទាំងម៉ូតូជនរងគ្រោះ និងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់ ។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ខាងលើគឺកើតឡើងដោយសារនារីរងគ្រោះបើកបរក្នុង ល្បឿនលឿនល្មម ហើយខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបណ្តាលអោយមានរឿងហេតុដូចនេះកើតឡើង តែម្តងទៅ ។ ចំពោះអត្តសញ្ញាណសពសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ ហើយច្ចុប្បន្ន កំពុងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារសព អោយមក ទទួលយកទៅធ្វើបុណ្យតាម ប្រពៃណី ៕ លីហេង

photo 1 photo 2 photo 3 photo 4 photo 5