​ទូរ​សព្ទ​ចល័ត​ចំនួន១០ ប្រភេទ មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក


យោងតាម​គេហទំព័រ wonderslist មាន​ទូរ​សព្ទ​ចល័ត​ចំនួន ១០ ប្រភេទ មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក​គឺ៖

ទី១០៖ ទូរ​សព្ទ Vertu Signature Diamond ដែល​ច្នៃ​ឡើង​ពី​ប្លា​ទីន និង​ត្បូង​ពេជ្រ ២០០ គ្រាប់​មានតម្លៃ ៨៨ ០០០ ដុល្លារ។

ទី៩៖ ទូរ​សព្ទ iPhone Princess Plus ដែល​ផលិត​ចេញពី​មា​សស និង​ត្បូង​ពេជ្រ​ដែលមាន​ទំហំ​សរុប ១៧,៧៥ កា​រ៉ាត់ មានតម្លៃ ១៧៦ ៤០០ ដុល្លារ។

ទី៨៖ ទូរ​សព្ទ Sony Ericsson’s Black Diamond ផលិត​ចេញពី​ត្បូង​ពេជ្រ​ខ្មៅ និង​កញ្ចក់ polycarbonateទូរ​សព្ទ​នេះ​មានតម្លៃ ៣០០ ០០០ ដុល្លារ។

ទី៧៖ ទូរ​សព្ទ  Vertu Signature Cobra ដែល​ត្រូវ​រចនា​ម៉ូដ​ឡើងជា​រូប​ពស់វែក​ធ្វើ​ពី​មាស និង​ដាំ​ត្បូង​ពេជ្រ ធ្វើ​ឲ្យ​វា​មានតម្លៃ ៣១០ ០០០ ដុល្លារ។

ទី៦៖ ទូរ​សព្ទ GressoLuxor Las Vegas Jackpot ផលិត​ពី​មាស​រឹង​ចំនួន ១៨០ ក្រាម និង​ឈើខ្មៅ​ពី​តំបន់​អាហ្វ្រិក​ដែលមាន​អាយុ ២០០ ឆ្នាំ ត្រូវ​លក់​ក្នុងតម្លៃ ១ លាន​ដុល្លារ។

ទី៥៖ ទូរ​សព្ទ Diamond Crypto Smartphoneវា​ធ្វើឡើង​មាស​ផ្កាកូឡាប និង​មាន​ដាំ​ត្បូង​ពេជ្រ​ធម្មតា ៥០ គ្រាប់ និង​ត្បូង​ពេជ្រ​ពណ៌​ខៀវ​ដ៏​កម្រ ១០ គ្រាប់ វា​មានតម្លៃ ១,៣ លាន​ដុល្លារ។

ទី៤៖ ទូរ​សព្ទ GoldvishLe million វា​ធ្វើឡើង​ពី​មា​សស ១៨K និង​ដាំ​ត្បូង​ពេជ្រ VVS1 ទំហំ ២០ កា​រ៉ាត់ វា​មានតម្លៃ​ជាង ១,៣ លាន​ដុល្លារ។

ទី៣៖ ទូរ​សព្ទ iPhone 3GKing’s Button ដែលមាន​ដាំ​ត្បូង​ពេជ្រ ១៣៨ គ្រាប់ និង​មាន​ដាំ​ត្បូង​ពេជ្រ​ពណ៌​ស​ដ៏​ធំ​ទំហំ ៦,៦ កា​រ៉ាត់ សម្រាប់ធ្វើ​ប៊ូ​តុង Home ដែល​វា​មានតម្លៃ ២,៤ លាន​ដុល្លារ។

ទី២៖ ទូរ​សព្ទ Supreme Goldstriker iPhone 3G 32GB ដែលមាន​បំពាក់​ដោយ​ស្រោម​ធ្វើ​ពី​មាស រឹង 22k ទម្ងន់ ២៧១ ក្រាម និង​មាន​ដាំ​ត្បូង​ពេជ្រ​លើ​រូប​ផ្លែ​ប៉ោម​ទំហំ ១ កា​រ៉ាត់ ចំនួន ៥៣ គ្រាប់ និង​មាន​ដាំ​ត្បូង​ពេជ្រ​នៅ​ជុំវិញ​ប៊ូ​តុង Home ទំហំ ៧,១ កា​រ៉ាត់ ធ្វើ​ឲ្យ​វា​មានតម្លៃ ៣,២ លាន​ដុល្លារ។

ទី១៖ ទូរ​សព្ទ iPhone 4 Diamond Rose ទូរ​សព្ទ​នេះ មាន​ដាំ​ត្បូង​ពេជ្រ​សរុប​ជាង ៥០០ គ្រាប់​ដែលមាន​ទំហំ​សរុប​ជាង ១០០ កា​រ៉ាត់ លើសពីនេះ​ទៀត​នៅលើ​លើ​រូប​ផ្លែ​ប៉ោម​ដែលជា​ម៉ាក​របស់ Apple នោះ​មាន​ដាំ​ត្បូង​ពេជ្រ ៥៣ គ្រាប់ និង​ប៊ូ​តុង Home ក៏មាន​ដាំ​ត្បូង​ពេជ្រ​កម្រ​ចំនួន ៨ កា​រ៉ាត់​ផងដែរ ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ទូរ​សព្ទ ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ជាមួយនឹង​តម្លៃ ៨ លាន​ដុល្លារ៕

10987654321