ម៉ូតូ​សេ​១២៥​បុក​ម៉ូតូ​សេ​១១០ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​សងខាង

បន្ទាយមានជ័យ​៖ គ្រោះថ្នាក់​ចរាចរ​មួយ បង្កឡើង​ដោយ​ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា ពេញទំហឹង បណ្តាល អ្នកបើកបរ​ទាំងសងខាង រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច នគរបាល​ក្រុង ប៉ោយប៉ែ​ត​បញ្ជូន ទៅ​សង្គ្រោះ នៅ​ឯ​មន្ទីរពេទ្យ​បង្អែក ប៉ោយ​ប៉ែត នៅវេលា ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តាល​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​បូរី​សាន ស៊ានហូរ ។​

​បើ​តាម​ប្រភព​សាក្សី​ពី​សមត្ថកិច្ច​បានឲ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ ម៉ូតូ​បង្ក​មាន​ម៉ាក​ហុងដា​ឃ្លីច សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ក្រហម អត់​ស្លាក​លេខ បាន​បើកបរ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ សេ​១១០ ស៊េរី​ឆ្នាំ ២០១០ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-2478 បើកបរ​យឺតៗ ច្រាសទិស​គ្នា ពេញទំហឹង​បណ្តាល ឲ្យ​អ្នកបើកបរ​ទាំងសងខា​ង​រងរបួស​ធ្ងន់​តែម្តង ។​
​ក្រោយពី​កើតហេតុ គេ​ឃើញ​មាន​សមត្ថកិច្ច នគរបាល​ក្រុង​ប៉ោយ​ប៉ែត ចុះ​អន្តរាគមន៍ រថយន្ត​សង្គ្រោះ បន្ទាន់ របស់​អង្គកា​រកាំ​ម៉ា និង​វាស់វែង​ចំណុចកើតហេតុ និង​បញ្ជូន​ម្ចាស់​ម៉ូតូ​បង្ក និង​ម្ចាស់​ម៉ូតូ​រង គ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត និង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ​ផងដែរ ។​

លោក​អ៊ុំ សុផល អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ​២០១៥​នេះ​ថា ម្ចាស់​ម៉ូតូ​ហុងដា​វ៉េវ​រងគ្រោះ​មានឈ្មោះ ឈុំ ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរប​អា​ជីករ មាន​លំនៅដ្ឋាន ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ ចំណែកឯ​ម្ចាស់​ម៉ូតូ​បង្ក​មាន​ឈ្មោះ អ៊ុក សារិទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរប​កម្មករ មាន​លំនៅដ្ឋាន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ ។​

បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល ក្រុង​ប៉ោយប៉ែត ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា ចំពោះ​មុខ​ច្បាប់​តាម​និតិ​វិធី​ច្បាប់ ៕

Hong-0167