រថយន្ត​កូរ៉េ​បើក​បុក​ម៉ូតូ​សេ​១២៥ រង​របួសធ្ងន់​ម្នាក់ ហើយ​ព្យាយាម​បើក​រត់​ជ្រុល​បុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​គាប​ស្លាប់​ភ្លាម​នៅ​កន្លែង​

ភ្នំពេញ​៖ បុរស​ម្នាក់​បាន បើករថយន្ត​កូរ៉េ​មួយ​គ្រឿង​ជ្រុល​បុក​ម៉ូតូ​ស​១២៥​មួយគ្រឿង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ហើយ​ព្យាយាម​បើក​រត់​បាន​ចំងាយ​១០០​ម៉ែត្រ ដោយ​មាន​ភាព​ស្លន់ស្លោ​និង​មិន​មាន​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​បុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង ដែល​ធ្វើដំណើ​រ​បញ្ជ្រាស់​ទិស​គ្នា បណ្តាល​ឲ្យ​គា​បជាប់​រថយន្ត​ស្លាប់​ភា្ល​ម​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​៨ ខែ​មករា​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទះ​សូគីម៉ិ​ចតាម​បណ្តោយ​ផ្លូវជាតិលេខ​៤ ស្ថិតក្នុង​សង្កាត់​ចោ​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​    ​

​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ុន រ៉ា ភេទ​ប្រុស​អាយុ​៤០ ឆ្នាំ មុខ​រង​រប​ជាងសំណង់ ស្នាក់​នៅ​ខណ្ឌ​ទូល​គោក មាន​ស្រុកកំណើត ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទី​សដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-4298 ធ្វើដំណើ​រ​បញ្ជ្រាស់​ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ ហ៊ុន រ៉ា បាន​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​នាក់​ជិះ​ម៉ូតូ​ដូល​បោក​ទៅ​និងថ្នល់​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ដោយ​មិន​ឈប់​ទទួលខុសត្រូវ ។​ពេល​បើក​រត់​បាន​ចំងាយ​១០០​ម៉ែត្រ រថយន្ត​បង្ក​បាន​បើក​ជ្រុល​ទៅ​បុក​និង​រថយន្ត​កុងតឺន័រ មួយគ្រឿង​ទៀត​ពណ៌​ស លាយ​ក្រហម ដែល​ធ្វើដំណើ​រ​បញ្ជ្រាស់​ទិស​គ្នា បណ្តាលឲ្យ​រថយន្ត​ទាំងពី​គ្រឿង​គាប់​ជាប់គ្នា រង​ការខូចខាត​ទាំងសងខាង ចំណែក​តៃកុង​រថយន្ត​កូរ៉េ​បាន​គាប់​ជាប់​កាបិ​ន ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។​
​    ​
សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​នាក់​ជិះ​ម៉ូតូ​ដែល​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម រីឯ​សព​សមត្ថកិច្ច​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​មក​ទទួល​ទៅ​ធ្វើ​ប​ណ្យតាម​ប្រពៃណី ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើ​ការវាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
d24741