តុលាការបើកសវនាការលោកមាជ សុវណ្ណរ៉ា និងសកម្មជន

 ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥នេះ បានបើកសវនាការ លើសំំណុំរឿងលោក មាជ សុវណ្ណរ៉ា ប្រធាន នាយក ដ្ឋានព័ត៌មាន គណបក្សសង្គ្រោះជាតិ និងសកម្មជនមួយ ចំនួនទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងការបង្ក អំពើហិង្សា នៅក្បែរទីលានប្រជាធិប តេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លង ទៅ ។

ដោយឡែកនៅខាងមុខសាលាដំបូង រាជធានីភ្នំពេញ គេសង្កេតឃើញថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ តំណាងរាស្ដ្រ សកម្ម ជនអ្នកគាំទ្រនិងព្រះសង្ឃ ជិត១០០នាក់ បាននាំគ្នាប្រមូលផ្ដុំគ្នា ដើម្បីទាមទារឱ្យតុលាការ ដោះលែងជនជាប់ចោទទាំងនេះ ៕

 

photo 2(9)