ប្រជាជនសង្កាត់បឹងទំពុនកំពុងយករបងវត្តសន្សំ កុសលធ្វើជាកន្លែងប្រកបអាជីវកម្ម

​ភ្នំពេញ ៖ របងវត្តសន្សំកុសល និងបរិវេណជុំវិញវត្តទាំងមូល ដែលមានទីតាំងស្ថិតក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ​ បច្ចុប្បន្នកំពុងក្លាយជាទីកន្លែងសម្រាប់បងប្អូនអាជីវករ នាំគ្នាធ្វើជាកន្លែងប្រកប អាជីវកម្ម ដាក់លក់សម្ភារះ ខោអាវសម្លៀកបំពាក់ និងម្ហូបម្ហារ ផ្លែឈើផ្សេងៗ ពេញពេញរបងវត្ត ដោយមិនខ្វល់ពី សណ្តាប់ធ្នាប់ជុំវិញវត្តអារាម និងរបៀបរៀបរយផ្លូវសាធារណៈដែលតែងតែមានការកកស្ទះស្ទើររាល់ថ្ងៃ ព្រោះតែ ពួកបានបង់លុយទៅខាងអាជ្ញាធរមូលដ្ឋានរួចជាស្រេច មុនដែលពួកគាត់ហ៊ានដាក់លក់នៅទីកន្លែងខាងលើ នេះបើតាមសម្តីអះអាងរបស់អាជីវករទាំងនោះ ។

បងប្អូនអាជីវករដែលប្រកប របររកស៊ីនៅទីនោះបានប្រាប់ ភ្នាក់ងារដំណឹងយប់មិញអោយដឹងថា ពួកគាត់ ពិតជាមិនហ៊ានមកដាក់អ៊ីវ៉ាន់នៅទៅតាម របងវត្តខាងលើ ដោយចិត្តឯងនោះទេ គឺមុនពេលដែលពួកគាត់ ដាក់លក់នៅទីនេះ ពួកគាត់បានសុំទៅខាងអាជ្ញាធរមូលដ្ឋានរួចជាស្រេចហើយ ហើយអាជ្ញាធរ ក៏អនុញ្ញាតិផង ដែរក្នុងការអោយដាក់លក់ប៉ុន្តែ ត្រូវបានបង់ថ្លៃសេវាកម្ម ជារៀងរាល់មួយអាទិត្រម្តង ក្នុងតម្លៃពី ១ម៉ឺន៥ពាន់រៀល ទៅ ដល់២ម៉ឺនរៀល។ពួកគាត់បន្តទៀតថា កាលដែលពួកគាត់មកលក់នៅតាមទីរបងវត្តអារាម បែបនេះគឺ ដោយសារក្នុងផ្សារបឹងទំពុនគ្មានតូបសម្រាប់ពួកគាត់ក្នុងការជួល ណាមួយបើសិនជាមានពួកគាត់ក៏មិន ប្រាកដថាមាន លទ្ធិភាពជួលនោះដែរ ព្រោះតម្លៃតូបនីមួយៗមានតម្លៃថ្លៃ។ ហើយពួកគាត់មិនមែនជាអ្នកធូរធារអ្វីនោះ  គ្រាន់ តែបានរបរសពថ្ងៃដើម្បីចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះ ទើបពួកគាត់សម្រេចសុំទៅ ខាងអាជ្ញាធរមូលដ្ឋាន ដើម្បីជួល ទីតាំងខាងលើធ្វើជាកន្លែងរកស៊ីទៅ ។

សូមបញ្ជាក់ថា បណ្តោយផ្លូវប៉េតុងជិតទីតាំងខាងលើ ជារៀងរាល់ថ្ងៃគឺតែងតែមានការកកស្ទះគិតចាប់ពី ម៉ោង៧ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ព្រោះតែបងប្អូនអាជីករយកទីតាំងខាងលើជាកន្លែងដាក់លក់នូវ បន្លែ បន្លុក ម្ហូប និងសម្លៀកបំពាក់ ក៏ដូចជាសម្ភារះផ្សេងៗ ដាក់លក់តាមរបងវត្តអារាម និង លើដងផ្លូវ ធ្វើអោយបាត់ បង់សណ្តាប់ធ្នាប់ និង របៀបរៀបរយផ្លូវសាធារណៈ ជាពិសេសគឺរបងវត្តអារាម ។ ព្រោះកន្លងមក ក៏ដូចជា មកទល់បច្ចុប្បន្ននេះ បងប្អូនអាជីវករកំពុងយករបងវត្តធ្វើជាឆ្នួរ សម្រាប់ប្រយួរ នូវសម្ភារះ សម្លៀបបំពាក់ និង ឧបករណ៍មួយចំនួន ធ្វើខូចខាតនូវសណ្តាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរ ព្រោះវត្តអារាមជាកន្លែងសន្សំបុណ្យកុសល និង ជាកន្លែងសម្រាប់ធ្វើបុណ្យដាក់ទានដល់ញាតិញោមពុទ្ធិបរិស័ព្ទ រួមទាំងជាទីកន្លែងប្រមូលផ្តុំដោយធម៌អារ មិនមែនជាកន្លែងសម្រាប់ដាក់តាំងលក់សម្លៀកបំពាក់ និង សម្ភារះមួយចំនួននោះទេ ។

ទោះជាយ៉ាងណាមិញជុំវិញបាតុភាពខាងលើនេះ អ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ទីនោះក៏ដូចជាប្រជា ពលរដ្ឋ នៅតែទទូចស្នើរដល់អាជ្ញាធរមូលដ្ឋាន ត្រូវគិតមើលឡើងវិញចំពោះទីតាំងខាងលើ មិនត្រូវមើលឃើញ លាភសក្ការះបន្តិចបន្តួច ហើយបន្តអោយមានការដាក់លក់យ៉ាងអាធិបតេយ្យបែបនេះទេ។ ក្នុងនោះដែរបងប្អូន អាជីវកទាំងអស់គួរគិតមើលឡើងវិញចំពោះការលក់ដូររបស់ខ្លួន ( ថាតើ ខូចខាតសណ្តាប់ធ្នាប់អ្វីខ្លះដល់ សង្គមជាតិទាំងមូល )។ មិនត្រូវនាំគ្នាគិតតែដាក់លក់យ៉ាងអាធិបតេយ្យបែបនេះ ដើម្បីគ្រាន់តែបំពេញផល ចំណេញរបស់ខ្លួន ហើយបែរជាត្រឡប់មកបំផ្លាញសណ្តាប់ធ្នាប់ផ្លូវ សាធារណៈ និងរបៀបរៀបរយ តាមរបងវត្ត អារាមបែបនេះ នោះទេ ៕ លីហេង

 

photo 1(7) photo 2(8) photo 3(7)