គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ បណ្តាលឲ្យ​មនុស្ស​ស្លាប់​១៣​នាក់ របួសធ្ងន់​ស្រា​ឆ​ល​៣៨​នាក់

​ភ្នំពេញ​៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ​ប្រាប់ថា  កាលពី​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើង​ឡើង ចំនួន​២០​លើក (​យប់ ១២​លើក​) បណ្តាលឲ្យ​មនុស្ស ស្លាប់ ១៣​នាក់ (​ស្រី ០៤​នាក់​), របួសធ្ងន់ ២១​នាក់ (​ស្រី ម្នាក់​) និង​របួសស្រាល ១៧​នាក់ (​ស្រី ០៦​នាក់​) ។​

នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត យានយន្ត​សរុប ២៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ២១​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០៣​គ្រឿង​, រថយន្ត​ធុន​ធំ ០៣​គ្រឿង​, យាន​ផ្សេងៗ ០២​គ្រឿង និង​អ្នក​ថ្មើរជើង ម្នាក់ ។​

របាយ​ការ​ខាងលើ​ប្រាប់​បន្តថា មូលហេតុ​ដែល​បណ្តាល​ឲ្យ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្មើស​ល្បឿន ០៥​លើក​, មិន​គោរព​សិទ្ធ ០១​លើក​, ប្រជែង​គ្រោះថ្នាក់ ០៣​លើក​, បត់​គ្រោះថ្នាក់ ០១​លើក​, ស្រវឹង ០៥​លើក​, កត្តា​ផ្លូវ ០១​លើក​, កត្តា​យានយន្ត ០២​លើក​, អ្នកបើកបរ​ងងុយដេក ០១​លើក និង​មនុស្ស​រត់​ឆ្លងផ្លូវ ០១​លើក ក្នុងនោះ​មាន​អ្នកជិះ​ម៉ូតូ គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ២៦​នាក់ (​យប់ ១៦​នាក់​) ។​

​ប្រភព​ព័ត៍មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ​ប្រាប់ឲ្យដឹង​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព កាលពី​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៥​នេះ សរុប​ចំនួន ១០៥​គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ០៩​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៣០​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ៦៦​គ្រឿង ។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់​ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ១៧​គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៨៨​គ្រឿង ៕

IMG_4540