រថយន្ដ​កាមរី​ហាយ​ប្រ៊ីត បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់អស់​២​ផ្ទាំង រួច​រត់គេចខ្លួន​បាត់​ស្រមោល​

ភ្នំពេញ​៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​២​ផ្ទាំង ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរ៉ុស្សី ក្នុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​រង​ការខូចខាត ដោយសារ​តែ​បុរស​ម្នាក់ បើករថយន្ត កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង ១២​នឹង​២០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៤ ហើយ​រថយន្ត​បាន​ជិះ​គេចខ្លួន​បាត់​ស្រមោល ។​

​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​បាន​បើ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង ពណ៌​ស មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវ​សហព័ន្ធ​រុស្សី ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ដែ​កពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត​ចំនួន​២​ផ្ទាំង ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​ជិះ គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រងរ​បួស​នោះទេ ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើ​ការអន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ និង​តាម ចាប់​រថយន្ត​បង្ក​ខាងលើ​យក​មក​ដោះស្រាយ​តាម​នីតិវិធី ព្រោះថារ​បាំងដែ​កពុះ​ចែក​ទ្រូងផ្លូវ​នេះ​ជា​សម្បត្តិ​សា​ធា​រណះ ៕