កំពុង​ឈរ​មើល គ្រឿងចក្រ​កាយ​ថ្មភ្នំ ផ្ទុះ​គ្រាប់ ធ្លាយ​ពោះវៀន ស្លាប់​យ៉ាង អណោច​អ​ធ័ម

​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍ ពី​មន្ត្រី​មាន​សមត្ថកិច្ច នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា មាន​ករណី​ភ្ញាក់ ផ្អើល មួយ​បាន​កើតមានឡើង​ដោយ​គ្រាប់ ដែល​ដាក់​ដើម្បី​បំផ្ទុះ​ភ្នំ​សល់​ពី​មុន​មក ខ្ទាត​ត្រូវ​យុវជន​ម្នាក់ ដែល​កំពុង​ឈរ​មើល ត្រូវ​ពោះវៀន​ស្លាប់​យ៉ាង​វេទនា​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង ប្រមាណ​ជា​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៥ នៅត្រង់ ចំណុច​ការដ្ឋាន ឡុង ណាំ ក្នុង​ភូមិ​ស្វាយ​៣០ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​

​សេចក្តីរាយការណ៍ ខាងលើ​បានឲ្យដឹង​ទៀត​ថា យុវជន​ដែល​ស្លាប់​នោះ​មានឈ្មោះ ប៉ុក ច​យ អាយុ​២៦​ឆ្នាំ នៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង បច្ចុប្បន្ន​ជា កម្មករ​នៅ​ក្រុមហ៊ុន ខាង ខួ​ង ដែលជា​ក្រុមហ៊ុន​រកស៊ី​បំផ្ទុះ​គ្រាប់​យក​ថ្ម​។​

​គ្រាប់ ដែល​ផ្ទុះ​ឡើង បាន​កប់​តាំងពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​មកម្ល៉េះ ដោយ​វា​មិន​ទាន់​ផ្ទុះ​អស់ ទើប​ជា​ហេតុ​នៅថ្ងៃនេះ មាន​ករណី​បែប​នេះ​កើតឡើង​តែម្តងទៅ​។​

​តាម​ការ​សន្តិដ្ឋាន​របស់​មន្ត្រី​ផ្នែក​ស្ថិតិ​អាវុធជាតិផ្ទុះ​ថា មិនមែន​ផ្ទុះ​គីប​រំសេវ បាញ់​ថ្ម​នោះទេ ប៉ុន្តែ​ការផ្ទុះ​នេះ អាច​គ្រាប់​នៅ​សល់​ពី​មុន​៕
24262 d24261