កម្មករសំណង់​ធ្លាក់​ពីលើ​អគារ​កំពុង​សាងសង់​កម្ពស់​៨​ជាន់​រងរបួស​ធ្ងន់

ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់ ខណៈ​កំពុង​ធ្វើការ​នៅ​អគារ​កំពុង​សាងសង់​មួយ​កន្លែង​បាន​រអិល​ជើង​ធ្លាក់​ពី កម្ពស់​៨​ជាន់​មកដល់​ដី​បណ្ដាលឱ្យ​បោក​ក្បាល​សន្លប់​ស្ដូកស្ដឹង​ត្រូវបាន ក្រុម​កម្មករ​ធ្វើការ​ជាមួយ​គ្នា​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ ម៉ែត​ភ្លាមៗ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ​២០១៥ នៅ​អគារ​កំពុង សាងសង់​មួយ​កន្លែង ស្ថិតនៅ​ទល់មុខ សាលាបឋមសិក្សា​ព្រះ​នរោត្ដម​កែវ​ផ្លូវ លេខ​១៤៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​ជន​រង គ្រោះ​ឈ្មោះ សំ តឿ អាយុ​២៤​ឆ្នាំ ជា​កម្មករ ផ្នែក​កៀប​ពុម្ព ស្នាក់នៅ​បណ្ដោះអាសន្ន អគារ​កំពុង​សាងសង់​មាន​ស្រុកកំណើត នៅ​ខេត្ដ​កំពង់ស្ពឺ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ឡើងទៅ​ជា​ន់ទី​៨ ដើម្បី កៀប​ពុម្ព​ហើយ​ចៃដន្យ​បាន​រអិល​ជើង​ធ្លាក់ ពី​ជាន់​ទី​៨​ដល់​ដី​បណ្ដាលឱ្យ​រយះ​ក្បាល​និង សន្លប់​ស្ដូកស្ដឹង​តែម្ដង ។​

​បន្ទាប់ពី​កើតហេតុ​ភ្លាម​កម្មករសំណង់ ធ្វើការ​ជាមួយ​នាំ​គ្នា​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ដោយ មិន​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ដឹង​នោះទេ ។ បើទោះបីជា​មេការ​សំណង់​មួយ​នេះ បាន​លាក់លៀម​ក្នុងករណី​នេះ​ក៏​ដោយ​គេ ឃើញ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ ទៅដល់​ហើយ​បាន​សាកសួរ​ហេតុការណ៍ នេះ​។ តែ​ក្រុម​កម្មករ​និង​មេការ​បាន​លាក់ លៀម​មិន​ឱ្យ​ដឹង ប៉ុន្ដែ​ក្រោយពី​សួរ​ដេញ ដោល​យ៉ាងយូរ​នោះ​ទើប​ពួកគេ​បាន​ប្រាប់ ថា ហេតុការណ៍​នេះ​ពិតជា​កើត​ហេតុ​ប្រាកដ​មែន ៕

d24231