បើករថយន្ត​កា​មេ​រី​ឆ្លាម​ឆ្លងផ្លូវ​ទាក់​កន្ទុយ​រថយន្ត​ដឹក​ត្រី​រង​ការខូចខាត សង​៥០​ដុល្លារ​បញ្ចប់រឿង​

​ភ្នំពេញ​៖ នារី​ម្នាក់​ចេញ​ពី​ដើរលេង​នៅ​កោះ​ពេជ្រ​បើករថយន្ត​កា​មេ​រី​ឆ្លាម​ឆ្លងផ្លូវ ក៏​ទាក់​ជាមួយ​កន្ទុយ​រថយន្ត​ហ៊ី​ណូ​ដឹក​ត្រី បណ្តាលឱ្យ​រង​ការខូចខាតរ​ប៉ើកកា​ង​ខាងមុខ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២ នឹង​៣០​នាទី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ត​ខាន់ តាម​បណ្តោយ​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ហ៊ី​ណូ​ដឹក​ត្រី មួយ​គ្រឿង​ពាក់​ស្លាក​ភ្នំពេញ​3A-7565 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មកដល់​ចំណុច​មុខ​វត្ត​ខាន់ ស្រាប់តែ​មាន​នារី​ម្នាក់​បើករថយន្ត​កា​មេ​រី​ឆ្លាម​មួយគ្រឿង​ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0772 ចេញ​ពី​ដើរលេង​នៅក្នុង​កោះ​ពេជ្រ ចុះ​ពី​ស្ពាន​ឥ​ន្ឋ​នូ បាន​បត់​ឆ្លងផ្លូវ​ទៅ​ខាងឆ្វេង ឡើង​ទៅ​ផ្លូវ​សុធារស ក៏​ស្រាប់តែ​ទាក់​ជាមួយនឹង​កន្ទុយ​រថយន្ត​ហ៊ី​ណូ បណ្តាលឱ្យ​រង​ការខូចខាតរ​ប៉ើកកា​ង​ខាងមុខ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ធ្វើ​ការសម្របស​ម្រួ​ល​រវាង​ភាគី​ទាំងសងខាង ហើយ​ភាគី​ខាង​រថយន្ត​កា​មេ​រី​ឆ្លាម បានទាមទារ​សំណង់​ចំនួន​៥០​ដុល្លារ ចំណែក​ភាគី​ម្ខាង​ទៀត​ក៏​ព្រម​សង​ដើម្បី​បញ្ចប់រឿង ៕