ប្លន់ម៉ូតូពីរគ្រឿងផ្ទួនគ្នា​លទ្ធិផលចុងក្រោយ សមត្ថកិច្ចបង្ខំចិត្តបាញ់សម្លាប់ចោល

ភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់បានបន្លឺឡើងស្ទើរផ្អើលរាជធានីភ្នំពេញ រវាងសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយនឹងក្រុម ជនសង្ស័យប្លន់ប្រដាប់អាវុធ ជាច្រើនគ្រាប់ ជា លទ្ធិផលជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់ និងធ្វើការឃាត់ខ្លួនបាន ២នាក់ បន្ទាប់ពីជន សង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ប្លន់ម៉ូតូពីរគ្រឿង ២ទីតាំងផ្សេងគ្នា ដែលហេតុការណ៍ភ្ញាក់ផ្អើនេះកើតឡើងនៅចំណុចផ្ទះជួលគ្មានលេខ មួយកន្លែង ស្ថិតក្នុងក្រុមទី ៦ ភូមិទ្រាទី៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៥ និង ០០នាទីល្ងាចថ្ងៃទី១​​ ខែមករា ឆ្នាំ២០១៤។

ប្រភពព័ត៌មានទាក់ទឹននឹងប្រតិបត្តិការបង្ក្រាបជនសង្ស័យមួយក្រុមខាងលើនេះ ជាជំហានដំបូង បានអោយដឹងថា នគរបាលការិយាល័យព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងខាងលើដោយ សង្ស័យថាទីតាំងផ្ទះជួលខាងលើ មានជនសង្ស័យមួយក្រុម កំពុងពួនសំងំលាក់ ខ្លួន។ ប្រភពដដែលបន្តថា ខណៈដែលសមត្ថកិច្ច ចុះទៅធ្វើការឡោម ព័ទ្ធទីតាំងផ្ទះជួលខាងលើ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួកទាំង៤ បានលោតចុះពីលើអាគារផ្ទះជួលចុះមកក្រោម ដោយ ក្នុងនោះជនសង្ស័យ ទាំង២នាក់ដែលបានលោតចុះមក មាន១ម្នាក់ប្រដាប់ដោយអាវុធខ្លីម៉ាក កា៥៤ បានធ្វើបាញ់ស្រោចទៅលើសមត្ថកិច្ចជាច្រើនគ្រាប់ ដើម្បីគំរាម សមត្ថកិច្ច រួមហើយព្យាយាមរត់គេចខ្លួន ។ ភ្លាមៗ នោះជនសង្ស័យដែលមានកាំភ្លើងខាងលើបានប្លន់យកម៉ូតូសង់កូរ៉េពី បុរសម្នាក់​ ហើយព្យាយាមជិះ រត់គេចខ្លួន រហូតដល់ចំណុចធនាគារកាណាឌីយ៉ា ដោយសារម៉ូតូសង់កូរ៉េមានល្បឿនយឺតពេក រូបគេក៏ប្រដួលម៉ូតូចុះ ហើយស្ទុះទៅប្លន់យកម៉ូតូមួយគ្រឿងទៀតម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៤ ពីបុរសម្នាក់ដែលកំពុងចតស្ងៀមនៅលើដងផ្លូវ អង្គុយចាំប្រពន្ធរបស់ខ្លួនចេញពីធ្វើការរោងចក្រ បានសម្រេចជនសង្ស័យព្យាយាមជិះរត់គេចខ្លួន រហូតដល់ចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិ សាស្ត្រសង្កាត់ដង្កោរ ខណ្ឌដង្កោរ ទើបត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ច ខណ្ឌដង្កោរ ឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យ ដែលខណៈនោះជនសង្ស័យបានព្យាយាមបាញ់ជាច្រើន គ្រាប់ទៀតទៅលើសមត្ថកិច្ច ធ្វើអោយសមត្ថកិច្ចបង្ខំចិត្ត បាញ់រះទៅលើជនសង្ស័យបណ្តាល គ្រាប់កាំភ្លើងធា្លយចូលពេញដងខ្លួនជនសង្ស័យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ ( ដូចខ្មោចឆ្កែ ) ។ ហើយចំណែកជនសង្ស័យម្នាក់ដែលបានលោតចុះមកខាងក្រោម បានរត់គេចខ្លួនបាត់ស្រមោល សូន្យឈឹង ។ នៅសល់ជនសង្ស័យ២នាក់ទៀតដែលត្រូវជាបក្សពួកនឹងគ្នា កំពុងពួនសំងំលាក់ខ្លួនលើ ដំបូលផ្ទះក្បែរអាគារផ្ទះជួល ក៏ត្រូវសមត្ថកិច្ចក្របួចបាននៅនឹងកន្លែងផងដែរ ។ ក្នុងប្រតិបត្តិការចុះ បង្ក្រាបក្រុមជនចោរប្លន់ប្រដាប់អាវុធខាងលើនេះ សមត្ថកិច្ចបានដកបាន កាំភ្លើងខ្លីចំនួន២ដើម មួយ ដើមម៉ាកកា ៥៤ ដកហូតពីជនសង្ស័យដែលត្រូវសមត្ថកិច្ចបាញ់សម្លាប់ និង មួយដើមទៀតម៉ាកកា៥៩ ត្រូវបានដកហូតពីជនសង្ស័យម្នាក់ដែលកំពុងពួនសំងំក្នុងអាគារផ្ទះជួល ។
ជនសង្ស័យ២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខាងលើមានឈ្មោះស៊ូត យ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ណាញ ។​ចំណែក ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចបាញ់ស្លាប់មានឈ្មោះ ហេង ហៅ អាខូរល័ អាយុ២៥ ឆ្នាំ ហើយបច្ចុប្បន្នសពត្រូវបានយកទៅតម្គល់នៅឈាបនដ្ឋាន នៃវត្តមួយកន្លែងក្នុងភូមិសាស្ត្រខណ្ឌដង្កោរ។
ក្រោយការឃាត់ខ្លួនភា្លមៗ ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងដែលមានដូចជា ( កាំភ្លើងខ្លី ២ដើម និងម៉ូតូពីរគ្រឿងដែលជនសង្ស័យធ្វើសកម្មភាពប្លន់ ) ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបន្តទៅតាមនីតិវិធីច្បាប់ ។
ប្រជាពលរដ្ឋ ពិតជាមានសេចក្តីត្រេកអរជាខ្លាំងពន់ពេក ចំពោះសមត្ថកិច្ចដែលបានធ្វើការបង្ក្រាប ក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានី មួយសំបុកធំបែបនេះ។ ហើយចំពោះការបង្ក្រាបខាង លើនេះពួកគាត់ នាំគ្នាគិតថាវាជាកាដូរ របស់ពួកគាត់សម្រាប់ដើមឆ្នាំ២០១៥ ដែលវាជាកាដូរដ៏ថ្មី ស្រឡាងរបស់ សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋានប្រគល់ជូនពួក គាត់ ៕ យប់មិញ

image(2) image(1) image(5) image photo 2(2) image(3) image(4) photo 3(3) photo 4(3) image(6)