តុលាការ​បើកសវនាកា​រលើ​សំណុំរឿង​អធិការ​និង​អធិការរង​ស្រុុក​បន្ទាយមាស​ខេត្ត​កំពត​

​ខេត្ត​កំពត​៖        តុលាការខេត្ត​កំពត​អធិការរង​ឈ្មោះ ម៉ុក ហ៊​ត និង អធិការ ឈ្មោះ ស្រ៊ុន ឡាំ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២០ ខែ មិនា     ឆ្នាំ​២០១៤ ។ ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង ចៅក្រម​ស៊ើបសួរ​ទៅលើ​ដើមបន្តឹង​ទាំង​១០​នាក់​និង​សាក្សី​៤៦​នាក់​រួច​មក​នៅ​ថ្ងៃ​ទី​២៩-៣០ ខែ ធ្នូ ឆ្នាំ ២០១៤​អង្គ​សវនាការ​ដំណើរការ​ពីរ​ថ្ងៃ​សាកសួរ​ឃើញ​ថា​តាម​សំដី​របស់​លោក​មរ​ធា​វី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ ស្រ៊ុន ឡាំ បាន​មាន​ប្រសា​ស​ន៏​ថា​សំនុំរឿង​ត្រូវ​កូនក្តី​របស់​លោក​សង​ប្រាក់​ថ្លៃ​រត់ការណ៏​តំឡើង​តួនា​ទី​ទាំង​១០​នាក់​មាន​ចំនួន​១៧០០០ ដុល្លា (​មួយ​ម៉ឺ​ប្រាំពី​ពាន់​ដុល្លា​គត់​) ហើយ​ខាង​ដើមបណ្តឹង​ស្ម័គ្រចិត្ត​ដក​ពាក្យបណ្តឹង​ជា​ក្រោយ​រួច​ហើយ​ប្រាក់​ទាំងនេះ​កូនក្តី​របស់​លោក​ត្រូវ​ចាញ់បោក​គេ​បន្ត​ដែរ គឺ​ឈ្មោះ ដៀប រ៉ា​ដែន បច្ចុប្បន្ន​នេះ​ជននេះ​ត្រូវបាន​កូនក្តី​លោក​មេធាវី​ប្តឹងទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ ជនជាប់ចោទ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ក្នុង​ពន្ធា​គារ​មុន​ក្រសួងមហាផ្ទៃ​រួចហើយ​នៅ​ក្នុង​សំនុំរឿង​ព្រហ្មទណ្ឌ​លេខ ៣១៩៩ ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ចិការ ឆ្នាំ ២០១៣ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ចំពោះ​រឿង​កាត់​ប្រាក់ខែ​វិញ​កូនក្តី​របស់​លោក​កាត់​ម្នាក់ៗ ៤០០០០​រៀល ចាប់ពី​អធិការរង​នាយបុស្តិ ម្នាក់ៗ ៣០០០០ រៀល​និង​មន្ត្រី ២០០០០​រៀល ទៀត​រយៈពេល ៨​ខែ​មែន ដោយ​លោក ឧ​កញ្ញ៉ា ខូវ ផល្លា​បុត្រ សន្យា​សាងសង់​អគារ​នេះ​សាសង់​អស់ ៤០០០០ ទៅ ៥០០០០ ឯណោះ តែ​ចំពោះ​ការ​កាត់​នេះ​បាន​ឆ្លងកាត់​អង្គប្រជុំ​បាន​ឯកភាព​ពី​កំលាំង​ប៉ូលីស​ទាំង​១៧៧​នាក់​ហើយ លោក​បាន​មាន​ប្រសា​ស​ន៏​ប្រាប់​ពត៌មាន​ដំណឹង​យប់មិញ​ថា អគារ​ពីមុន​បន្សល់​តាំងពី​ជំនាន់​ប៉ុលពត បាក់​ទ្រុឌទ្រោម​ហើយ​ចូល​ធ្វើការ​មិនកើត​ខ្លាច​បាក់​មកលើ​ទើប​មាន​ការកសាង​អគារ​ថ្មី នៅ​មាន​ការ​កាត់​ប្រាក់​ការពារ ៣០​ម៉ឺន ពី​ប៉ុស្តិ​ទាំង ១៥​ទៀត គឺ​កូនក្តី​របស់​លោក​យកមក​ធ្វើ អគារ​ឃាត​ខ្លួន​ដែល​នៅ​មាន​ការខ្វះខាត ។ ចំពោះ​ការ​កាត់ ប្រាក់​ជា​ប្រចាំ ១៥០០០ រៀល​​ទៅ​២០០០០ រៀល ជាប្រចាំ​ពុំមាន​ឡើយ​បើ​មាន​កាត់មាន​ក្រុមគ្រួសារ​ប៉ូលីស​ឪពុក​ម្តាយ​ខាង​ប្តី​ឫ​ខាង ប្រពន្ធ​មន្ត្រី​ប៉ូលីស ដែលមាន ឈឺ​, ស្លាប់ និង​មន្ត្រី​ប៉ូលីស​ទៅ​រៀន​ក្នុង​ម្នាក់ៗ ២០ ម៉ឺន​រៀល ការ​កាត់​នេះ​ទៅតាម​ខែ​ដែល​តំរូវការ​តិច​ឫ​ច្រើន​បើ​តិច​កាត់​២០០០​រៀល បើ​ច្រើន​កាត់ ៨០០០ រៀល ។

តាម​ការឆ្លើយ​ប្រាប់​ពី​ប៉ូលីស​ម្នាក់​ថា​ក្រោយ​ពី​ការចាប់​អធិការ ស្រ៊ុន ឡាំ នេះ​មក​គឺ​បទល្មើស​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​ដូចជា ក្មេង ទំនើ​ង លេង​ល្បែងស៊ីសង បទល្មើស ឆក់​ត្រី អំពើ​លួច​ប្លន់ មាន​ការកើនឡើង ។ សូមបញ្ជាក់​ថា​ការកាត់ក្តី​រយៈពេល​ពី​ថ្ងៃ​នេះ​ពុំ​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​តុលាការ​លើក​អង្គ​សវនាការ​ទៅ​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៥​បន្តទៀត ៕

10840063_1529415434012101_1538216317_o10893162_1529415427345435_7479027_o 10886088_1529415437345434_1237270100_o 10883915_1529415430678768_917007275_o 10883915_1529415424012102_1515787583_o 10841743_1529415217345456_2167199350117628667_o