ឈ្មួញ​ចាក់ដី​លុប​ដៃ​អូរ​ព្រំដែន​កម្ពុជា​ថៃ​ដែល​ជា​ប្រពន្ធ​បង្ហូរទឹក​នៅ​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ : ស្រះ​ទឹក​និង​អូរ​ធម្មជាតិ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​អូរជ្រៅ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ត្រូវបាន​មន្ត្រី​យោធា​នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ឈ្មោះ ហ៊​ន់ លី​គា បាន​ចាក់ដី​លុប​ស្រះ​និង​អូរ​ធម្មជាតិ​ដែលជា ផ្លូវ​បង្ហូរទឹក​បញ្ចៀស​ការលិចលង់​ក្រុង ។​

​ស្រះ​និង​អូរ​ធម្មជាតិ​ដែល​រង​ការ​លុប​យក​ដី​ពី​មន្ត្រី​យោធា​រូបនោះ​មាន​ទំហំ​ជាង​២០០០​ម៉ែត្រ​ការេ នេះ​បើ​តាម​ការឲ្យ​ពី​ពលរដ្ឋ​ដែល​នៅក្បែរនោះ​បាន​ប្រាប់ ។​

​ចំណែក​មន្ត្រី​យោធា​ដែល​រង​ការ​ចោទថា លុប​យក​ដី​ស្រះ​និង​អូរ​ធម្មជាតិ​នោះ បាន​ឲ្យដឹងថាះ​ដី​ទាំងនោះ​គឺ​លោក​បាន​ទិញ​វា​ដោយ​ស្របច្បាប់ ដែល​មាន​លិខិតស្នាម​ពី សាលាខេត្ត​បន្ទាយមានជ័យ​ជា​អ្នក​ចេញ​ឲ្យ ។​

d23861