ជំងឺមហារីក​ពោះវៀនធំ​ដំណរ​ពូជ​នៅ​កម្ពុជា​មាន​អាត្រា​ខ្ពស់ជាង​បណ្តា​ប្រទេស​ផ្សេងៗ​

​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត អៀ​វ សុខា អ្នកឯកទេស​ជំងឺមហារីក និង​ជា​ប្រធាន​ផ្នែក​ជំងឺ មហារីក និង​ជំងឺលើសឈាម របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត បានថែ្លង​នៅក្នុង​បទ​បង្ហាញមួយ​បញ្ជាក់​អោយដឹងថា មូលហេតុ​ដែល​បណ្តា​អោយ​កើតមាន​នូវ​ជំងឺមហារីក​ពោះវៀនធំ​នោះ​គឺ​ភាគ ច្រើន​មកពី​កត្តា​ដំណរ​ពូជ​ការទទួល​សែន​ត​ពី​សមាជិក​គ្រួសារ ។​

​លោក​វេជ្ជបណ្ឌិត បន្តទៀតថា បើ​តាម​ការស្រាវជ្រាវ​តាមរបៀប​វិទ្យាសាស្ត្រ​ដោយ​ប្រៀបធៀប​រវាង ប្រទេស​កម្ពុជា​ទៅ និង​ប្រទេស​វៀតណាម និង​ថៃ ក្នុង​នោះ​ប្រទេស​កម្ពុជា​យើង​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​ពោះវៀនធំ​នៅ អាយុ​ក្រោម​៣៥​ឆ្នាំ​ដែល​មាន​សែន​ត​ពី​ឪពុក​ម្តាយ​មាន​អាត្រា​១៧%​ខ្ពស់ជាង ប្រទេសជិតខាង​ទី​២ ដែល​មាន​ជំងឺ​មហារីក​នេះ​មាន​មិន​ដល់​១០%​ទេ​។​មូលហេតុ​បន្ទាប់​ទៀត​ដែល បណ្តា​អោយ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ គឺ​មកពី​មនុស្ស​ដែល​ធាត់​ខ្លាំង អ្នក​ដែល​ចូលចិត្ត​ពិសា​សាច់​ពណ៌​ក្រហម ជា​ពិសេស​អ្នក​ដែល​ចូលចិត្ត​ចំនី​អាហារ​ដែល​សំបូរ​ជាតិ​ប្រៃ​ខ្លាំង និង​អ្នក​ចូលចិត្ត​ហូប​ត្រីងៀត​ត្រីឆ្អើ​។​

​គួរបញ្ជាក់​ថា ជំងឺមហារីក​ដែលមាន​អាត្រា​អ្នក​កើត​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា គឺ​ជំងឺមហារីក​មាត់ស្បូន​ដែល​តែងតែ​កើតមាន​ចំពោះ​ស្រី្ត និង​ជំងឺ​មហា​រី​ថ្លើម ៕

colon_cancer