រថយន្ត​ហាយ​ឡែន​ឌ័​របុក​ម៉ូតូ វ៉េវ បណ្តាលឲ្យ​ប្តី​ប្រពន្ធ​២​នាក់​រងរបួស​ធ្ងន់

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​បាក់ជើង​និង​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ ខណៈ​ដែល​ពួកគាត់​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា ហើយ​ត្រូវ​រថយន្ត​ហាយ​ឡែន​ឌ័​រ បើក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ប្រេង​ឥ​ន្ទះ​Total តាម​បណ្តោយ​ផ្លូវ​លេខ​៨៦​កែង​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ឌុប​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​វេវ ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ​ភ្នំពេញ​1T-3899 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៨៦ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណ្ឌ​មកដល់​ចំណុច​មុខ​ប្រេង​ឥន្ទៈ​Total ស្រាប់តែ​មាន​រថយន្ត​ហាយ​ឡែន​ឌ័​រមួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2K-4967 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីរ​វង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បាន​បត់​ស្តាំ​ទៅ​កើត ក៏​ជ្រុល​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​នាក់​ជិះ​ម៉ូតូ​បោក​ខ្ទប់​និង រថយន្ត​រងរបួស​បាក់​ជើង​ម្ខាង​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​។ ចំណែក​ម្ចាស់​រថយន្ត​បាន​បើកទ្វា​ចុះ​ពី​រថយន្ត​គេច​ខ្លូន​បាត់ស្រមោល​បន្សល់ទុករ​ថយ​ន្ត​នៅ​កន្លែងកើតហេតុ​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​៕
d23821