គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៩ បណ្តាលឲ្យ​ស្លាប់​មនុស្ស ០៥​នាក់ របួស​ធ្ងន់​ស្រាល ១៤​នាក់

ភ្នំពេញ​៖ តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ចំនួន​១១​លើក យប់ ០៧​លើក បណ្តាលឲ្យ​មនុស្ស ស្លាប់ ០៥​នាក់ (​ប្រុស​) របួសធ្ងន់ ១១​នាក់ (​ស្រី ០៤​នាក់​) និង​របួសស្រាល​០៣​នាក់​(​ប្រុស​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​០៤​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៣​គ្រឿង ,​រថយន្ត​ធុន​ធំ​១​គ្រឿង​និង​ថ្មើរជើង​១​នាក់​។​
​មូលហេតុ​ដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ល្មើស​ល្បឿន ០៤​លើក​,​មិន​ប្រកាន់​ស្តាំ​៣​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​កត្តា​យានយន្ត​១​លើក​, និង​មនុស្ស​រត់​ឆ្លងផ្លូវ​១​លើក ក្នុងនោះ​មាន​អ្នកជិះ​ម៉ូតូ គ្រោះថ្នាក់​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​១៥​នាក់​(​យប់​០៧​នាក់​)​។​

​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព​ប្រចាំ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៤៩៥​គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ១១៨​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​១៥០​គ្រឿង​,​រថយន្ត​ដឹកទំនិញ​ធុន​តូច​៨២​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៤៥​គ្រឿង ។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់​ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៤៦​គ្រឿង​, នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៤០៣​គ្រឿង​និង​នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​៤៦​គ្រឿង ។​

​បញ្ជាក់​ផង​ដែរ​ថា​អ្នកស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃ​ទី​២៧​ដល់​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៤​នេះ ស្លាប់​ចំនួន​១១​នាក់ របួស​ចំនួន​៣៣​នាក់​៕
IMG_4703