​ឈប់ ​ម៉ូតូ​ចាក់​សាំង​ស្រាប់តែ​កូនប្រុស​អាយុ​៦​ឆ្នាំ​ចុះ​ពីលើ​ម៉ូតូ​រត់​ ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ដឹក​ថ្ម​បុក​ស្លាប់​

ភ្នំពេញ​៖​ក្មេង​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ​ត្រូវ​បាន​រថយន្ត​ដឹក​ថ្ម​ ប្រភេទ​យី​ឌុ​ប​របស់​ដេប៉ូ​ខ្ស​ច់ស​ម្ប​តិ្ត​បុក​ ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​នៅ​ លើ​កំណាត់​ផ្លូវ​កៅស៊ូ​ ស្ថិត​ក្នុងភូមិ​តាំ​រនាម​ សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ខណៈ​ ដែល​បុរស​ជា​ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​ឈប់​ម៉ូតូ​ចាក់​សាំង​ហើយ​ក្មេង​ ប្រុស​រង​គ្រោះ​ចុះ​ពីលើ​ម៉ូតូ​ រត់​ឆ្លងផ្លូវ​។​

​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ បុរស​ជា​ឪពុក​ក្មេង​រង​គ្រោះ​ជិះ​ឌុ​ប​កូនប្រុស​របស់​ខ្លួន​ពី​លិច​មក​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ ឈប់​ម៉ូតូ​ដើម្បី​ចាក់​សាំង​ក៏​ប៉ុន្តែ​នោះ​ក្មេង​ប្រុស​រង​គ្រោះ​ចុះ​ពីលើ​ ម៉ូតូ​ហើយ​ឪពុក​អត់​បានដឹង​ថា​ កូន​ចុះ​ពីលើ​ម៉ូតូ​ ស្រាប់​ឪពុក​ក្រឡេក​ទៅ​ឃើញ​កូន​របស់​ខ្លួន​រត់​ឆ្លងផ្លូវ​បាត់​ទៅ​ហើយ​ ខណៈនោះ​ រថយន្ត​មក​ពី​លិច​យ៉ាង​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ក្មេង​រង​គ្រោះ​នោះ​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​និង​ កន្លែង​កើតហេតុ​ ។​ ចំណែក​បុរស​ជា​ឪពុក​ក៏​ផ្តួល​ម៉ូតូ​រត់​ដេញ​តាម​រថយន្ត​បង្កហេតុ​ទើប​បង្ក​ ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ក៏​ជួយ​ដេញ​តាម​ចាប់​បាន​ទាំង​រថយន្ត​និង​ អ្នកបើកបរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ ត្រង់​ចំណុច​មុខ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២​។​

​ដោយឡែក​នាយ​នគរបាល​ប៉ុ​សិ៏្ត​រដ្ឋបាល ​ប្រទះ​ឡា​ង​លោក​ ម៉ាច​ ហុង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ ដែរ​ថា​ ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ​ សាន​ ច​ន្ទ្រា​ អាយុ​៦​ឆ្នាំ​ និង​បុរស​ជា​ឪពុក​ឈ្មោះ​ សាន​ ផ​ល្លាំ​ អាយុ​៣៥​ឆ្នាំ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ភា​ សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ ចំណែក​រថយន្ត​បង្កហេតុ​មាន​ម៉ាក​HYUNDIA​ ប្រភេទ​យី​ឌុ​ប​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ស្វា​ យ​រៀង​3A-0313​ បើកបរ​ដោយ​ឈ្មោះ​ ម៉ោង​ លន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ អន្លង់​ស្វាយ​ សង្កាត់​បឹង​ធំ​ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

លោក​ម៉ាច​ ហុង​ បន្ត​ឲ្យ​ដឹង​ ទៀត​ថា​មុន​ពេល​កើតហេតុ​បុរស​ជា​ឪពុក​បាន​ឌុ​ប​ប្រពន្ធ​ទៅ​រោងចក្រ​ក្នុង​ នោះ​កូនប្រុស​ក៏​ទៅ​ជា​ មួយ​ផង​ដែរ​ ពេល​ឌុ​ប​ប្រពន្ធ​ដល់​រោងចក្រ​ហើយ​ក៏​ត្រឡប់​មក​វិញ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ កៅស៊ូ​ពី​លិច​ ទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ក៏​អស់​សាំង​ឈប់​នៅ​ខាងត្បូង​ផ្លូវ​ពេល​ដែល ​ឈប់​ម៉ូតូ​ ស្រាប់តែ​កូនប្រុស​គាត់​ចុះ​ពីលើ​ម៉ូតូ​ហើយ​រត់​ឆ្លងផ្លូវ​ទៅ​ជើង​ ខណៈនោះ​រថយន្ត​បង្កហេតុ​បើក​មក​ ពី​លិច​មក​យ៉ាង​លឿន​ជាន់​ហ្វ្រាំង​អូស​ប្រហែល​ជាង​១០​ម៉ែត្រ​បុក​ក្មេង​រង​ គ្រោះ​ស្លាប់​ភ្លាម​នៅ​និង​ កន្លែង​កើតហេតុ​ ពេល​នោះ​រថយន្ត​បង្កហេតុ​មិន​ឈប់​ទេ​ព្យាយាម​បើក​រត់​រហូត​ដល់​ខាង​មុខ​សួន​ ឧស្សាហកម្ម​វឌ្ឍនៈ​២​ទើប​ឈប់​រថយន្ត​ ហើយ​អ្នកបើកបរ​រត់​ផ្លោះ​របង​ចូល​ទៅ​ក្នុង​រោងចក្រ​។​

​នាយ​នគរបាល​ប៉ុ​ស្តិ៍រដ្ឋបាល​ប្រទះ​ ឡា​ង​បន្ត​ថា​ ទាំង​រថយន្ត​បង្កហេតុ​និង​អ្នកបើកបរ​ត្រូវ​ បាន​នាំ​ខ្លួន​មក​ស្នាក់​ការ​ប៉ុ​សិ្ត​ដើម្បី​សួរនាំ​រួច​ទើប​ប្រគល់​ឲ្យ​ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ចរាចរ​ ណ៏​ផ្លូវគោក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ សាន​ ផល្លា​ ជា​ឪពុក​ក្មេង​រង​គ្រោះ​ក៏​បាន​បន្ថែម​ឲ្យ​ដឹង​ដែរ​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​លោក​បាន​ឌុ​ប​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ជាមួយ​និង​កូនប្រុស​ ពេល​ដែល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ក៏​អស់​សាំង​លោក​ក៏​ឈប់​ម៉ូតូ​ចាក់ ​ សាំង​ ហើយ​ពេល​នោះ​កូនប្រុស​លោក​ក៏​ចុះ​ពីលើ​ម៉ូតូ​រត់​ផ្លូវ​ទៅ​ជើង​ស្របគ្នា​ រថយន្ត​បង្កហេតុ​បើក​ យ៉ាង​លឿន​ពី​លិច​មក​ក៏​បុក​កូន​គាត់​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​ ពេល​នោះ​លោក​ក៏​បាន​ ផ្តួល​ម៉ូតូ​ដេញ​តាម​ចាប់​រថយន្ត​បង្កហេតុ​ ហើយ​សមត្ថកិច្ច​ប៉ុ​សិ៏្ត​ក៏​ដេញ​ស្ទាក់​ចាប់​បាន​នៅ​មុខ​សួន​ ឧស្សាហកម្ម​វឌ្ឍនៈ​២​។​

​អធិការរង​នគរបាល​ខណ្ឌដង្កោ​ទទួល​ បន្ទុក​ចរាចរណ៍​លោក​ នាក់​ ណា​រ៉ូ​ ក៏​បាន​បញ្ជាក់​ ឲ្យ​ដឹង​បន្ថែម​ថា​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ស្ទាក់​ចាប់​បាន​រថយន្ត​បង្កហេតុ​ និង​អ្នក​ បើកបរ​ដើម្បី​ប្រគល់​ឲ្យ​គល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​ចរាចរ​ណ៏ ​ផ្លូវគោក​នៃ​ស្នងការ​​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ ចាត់ការ​ទៅ​តាម​ច្បាប់​ ។​ ចំណែក​សាកសព​ក្មេង​ប្រុស​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ​៕

i1vng51z vgcqv9l3 0xylf5xm