បើករថយន្តលឿនដាច់ហ្វ្រាំងជ្រុលបុកធ្លាយរបង ផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រធុនធំមួយគ្រឿងរបស់ក្រុមហ៊ុនផែនស្ងួត ហុង ឡេង ហួរ ក្នុង ល្បឿនលឿន ហើយរថយន្តត្រូវដាច់ហ្វ្រាំងជ្រុល បុកធ្លាយរបងផ្ទះប្រជាពលរដ្ឋ បណ្តាលអោយរបង និងរថយន្ត គៀបជាប់គ្នារងការខូចខាត ។ ដែលហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅតាម បណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារ អំពៅ កាលពីវេលាម៉ោង២២ និង ៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។

តាមសម្តីរៀបរាប់របស់ម្ចាស់ផ្ទះដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនពេលកើតហេតុ គឺគាត់សង្គេតឃើញរថយន្តកុងតឺន័រខាងលើ ដែលជា រថយន្តរបស់ក្រុមហ៊ុនផែនស្ងួនហុង ឡេង ហួរ បើកបរ ដោយបុរសវ័យ៣០ម្នាក់ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ3A-8871 បើកបរធ្វើដំណើរ តាមបណ្តោយ ផ្លូវជាតិលេខ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ​ រថយន្តក៏បាន ដាច់ហ្វ្រាំងខាងមុខ បណ្តាលអោយម្ចាស់រថយន្តបង្ខំចិត្តបើក​​ មកបុកផ្ទប់នឹងរបងផ្ទះរបស់គាត់ ពេញទំហឹង បណ្តាលអោយរបងផ្ទះ និងរថយន្តត្រូវគៀបជាប់គ្នារងការខូច ខាត។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍សម្របសម្រួលភាគី ទាំង២ ដោយមានតំណាងរបស់ក្រុមហ៊ុនផែន ស្ងួត ហុង ឡេង ហួរ ម្នាក់ចេញមកដោះស្រាយសំណងនិងថ្លៃខូច ខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ។ ចំណែករថយន្តត្រូវ បានម្ចាស់ក្រុមហ៊ុនទាក់ទង រថយន្តស្ទូចអោយមកស្ទូច យកទៅវិញ ។ហើយសូមបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ខាងលើនេះគឺបង្កឡើង ដោយសារ បុរសជាបើករថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នខ្នស់ អាងតែផ្លូវជាតិខាងលើទូលាយ ងាយស្រួលជិះ ទើបមិនបានគិតគូរដល់រឿងដែល អាចកើតឡើងជាចៃដន្យ ដូចករណីខាងលើជាក់ស្តែង ។ ហើយក្នុងគ្រោះថ្នាក់ខាងលើនេះ គឺមិនបានបណ្តាលអោយមានមនុស្សរងរបួសឡើយ គ្រាន់ តែខូចខាតទ្រព្យ សម្បត្តិប៉ុណ្ណោះ ៕
IMG_4691 IMG_4693 IMG_4692 IMG_4690 IMG_4695 IMG_4694 IMG_4689