កីឡាបាល់ទាត់​មកពី​ក្រសួង​ចំនួន​៣ ឈ្នះ​ពានរង្វាន់​ក្នុង​ចំណោម​ក្រសួង​ចំនួន​២២​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា

​ភ្នំពេញ ៖ ក្រសួង​ចំនួន​៣ ក្នុង​ចំណោច​ក្រសួង​ចំនួន​២២ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុងនោះ​រួម​មាន​ក្រសួង​សុខាភិបាល ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា និង​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយ៍កម្ម​និង​សំណង់ បាន​មក​ទទួលពានរ​ង្វាន់ បន្ទាប់​ពួក​ក្រសួង​ទាំង​៣ ប្រកួត​ឈ្នះ​កីឡាបាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​។ ហើយ​ការទទួលពាន​រង្វាន់​បិទ​វគ្គ​ប្រកួត​នេះដែរ គឺ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​ហ៊ុន ម៉ា​នី ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ក្លឹប​បាល់ទាត់ PREMINH SPORT CLUB  ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ។​

​ឈ្លៀត​ក្នុងឱកាស​ខាងលើ​ឯកឧត្តម​ហ៊ុន ម៉ា​នី​ក៏​មានប្រសាសន៍​ធ្វើការ​សំណេះសំណាល​ជាមួយ​បងប្អូន​កីឡា​ទាំងអស់ ក្នុងចំណោម​៣​ក្រសួង​ដែល​បានឈ្នះ​ការប្រកួត​ខាងលើ អោយ​ខិតខំ​ប្រឹងប្រែង និង​បន្ត​ការលេង​កីឡា​អោយបាន​ច្រើន ដើម្បី​សុខភាព និង​ដើម្បី​ពង្រឹង​វិស័យ​កីឡា​របស់​ប្រទេស​កម្ពុជា​អោយ​កាន់ មាន​រីកចំរើន និង​ខ្លាំងខ្លា​ទៅ​ថ្ងៃមុខ​។ ឯកឧត្តម​បាន​បន្តទៀតថា ការលេង​មិនមែន​គ្រាន់​តែ​ដើម្បី​សុខភាព​តែ​ម្យ៉ាង​នោះទេ គឺ​អាច​ជួយ​ផ្តាច់​នូវ​សា​ធារ​ញៀន ក៏ដូចជា​សារធាតុពុល​មួយចំនួន​ក្នុង​សារពាង្គកាយ​មនុស្ស ។​

​ក្នុងនោះដែរ​ម្ចាស់​ជ័យលាភី​ទាំង​៣​ស្ថាប័ន​ខាងលើ ក៏​ទទួលពាន​រង្វាន់ និង​ថវិការ​ឧបត្ថម្ភ​មួយចំនួន​ទៀត​ផង​ដែរ​។ ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ គឺ​ក្រុម​យុវជន​ដែល​មកពី​ក្រសួង​សុខាភិបាល ទទួលបាន ពាន់​មាស និង​ថវិការ​ឧបត្ថម្ភ​ចំនួន​២​លាន​រៀល , លេខ​២ គឺ​ក្រសួង​សង្គមកិច្ច ទទួលបាន ពានរង្វាន់​ជ័យលាភី​លេខ​២ និង​ថវិការ ១​លាន​៥​សែន​រៀល , លេខ​៣ គឺ​ក្រសួង​ដែនដី ទទួលបាន ពានរង្វាន់័យ​លាភី​លេខ​៣ និង​ថវិការ ១​លាន​រៀល ៕

photo(10) photo(7) photo(6) photo(9) photo(3) photo(8) photo(2) photo(1) photo(11)